សំខាន់ណាស់ សូមចែករំលែក! ព័ត៌មានលម្អិត ពីនីតិវិធីសម្រាប់ពលករខ្មែរយើងនៅកូរ៉េទាំងស្របច្បាប់ និងខុសច្បាប់ អាចចុះឈ្មោះចាក់វ៉ាក់សាំងកូវីដនៅកូរ៉េបាន!

កូរ៉េខាងត្បូង៖ សម្រាប់ដំណើរការចាក់វ៉ាក់សាំងកូវីដជូនប្រជាជននៅក្នុងប្រទេសកូរ៉េ ដែលមានវ័យពី១៨ ដល់ ៤៩ឆ្នាំ ដែលក្នុងនោះអនុញ្ញាតជូនបានទាំងបងប្អូនជនបរទេស ពលករបរទេស ដែលកំពុងស្នាក់នៅធ្វើការក្នុងប្រទេសកូរ៉េ ​និងព្រមទាំងសម្រាប់បងប្អូនពលករដែលមិនស្របច្បាប់នៅកូរ៉េផងដែរ។ តាមរយៈការចែករំលែកជាបន្តបន្ទាប់ដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ បានរៀបរាប់លម្អិតនូវនីតិវិធីដើម្បីបងប្អូនខ្មែរយើងទាំងស្របច្បាប់ និងខុសច្បាប់អាចស្នើចុះឈ្មោះចាក់វ៉ាក់សាំងកូវីដនៅក្នុងស្រុកកូរ៉េនេះបានដូចខាងក្រោម៖

សម្រាប់បងប្អូនជាពលករបរទេសស្របច្បាប់​ អជ្ញាធរបរទេសកំណត់មកថាមានចំនួន​ ៤៧,៥០០០នាក់​អាយុ១៨ដល់៤៩ឆ្នាំ​ ដែលអាចចុះឈ្មោះបានតាមរយ:តំណ https://ncvr.kdca.go.kr/ចាប់ពីថ្ងៃ​ដូចខាងក្រោម
👉ថ្ងៃទី ៣ ខែសីហា ចាប់ពីម៉ោង​៨យប់​ ដល់​ម៉ោង ៦ល្ងាច ថ្ងៃទី៤ ខែសីហា​ ចុះឈ្មោះបានសំរាប់អ្នករស់នៅទីប្រជុំជន​ (수도권: សេអ៊ូល​ អុីនឆន់​ ខេត្តក្យុងគីដូ​ តែប៉ុណ្ណោះ​)
👉ថ្ងៃទី ៤ ខែសីហា​ ចាប់ពីម៉ោង៨យប់​ ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៥​ ខែសីហា ចុះឈ្មោះបានសំរាប់អ្នកនៅក្រៅពីទីប្រជុំ​ជនទាំង៣​ គឺតំបន់ផ្សេងៗ​ អាចចុះឈ្មោះបាន(비수도권)។
👉ថ្ងៃទី៥ ខែសីហា ចាប់ពីម៉ោង៨យប់​ ដល់​ម៉ោង៦ល្ងាច ថ្ងៃទី៦​ ខែសីហា ចុះឈ្មោះបានសំរាប់អ្នកនៅគ្រប់តំបន់​ទាំងអស់​។

សូមបញ្ជាក់ថា កាលបរិច្ឆេទចាក់វ៉ាក់សាំងគឺចាប់ពី​ថ្ងៃទី១៧ ខែសីហា​ រហូតដល់ថ្ងៃទី១១ ខែកញ្ញា (​ថ្ងៃទី១៧​ ដល់​២៩ ខែសីហាគឹសម្រាប់ចាក់វ៉ាក់សាំង​ Pfizer និងពីថ្ងៃទី៣០ខែសីហា​ ដល់ថ្ងៃទី១១ខែកញ្ញា គឺសម្រាប់ចាក់វ៉ាក់សាំង​ Moderna)។

នៅពេលចុះឈ្មោះ​ សូមចុចយកពាក្យ​ 분인예약 បំពេញព័ត៌មាន​ និង​វាយលេខទូរសព្ទ​ ប្រព័ន្ធទូរសព្ទ​ ដើម្បីអាចទទួលបានកូត ហើយបំពេញអោយត្រឹមត្រូវ​ រួចហេីយ​យើងត្រូវរេីសម៉ោង​ ថ្ងៃចាក់​ និង​កន្លែងចាក់។​ ក្រោយពេលចប់​រង់ចាំបានមួយសន្ទុះ​ យើងនឹងទទួលសារបញ្ជាក់​ លេខចុះឈ្មោះ​ ទីតាំងចាក់តាមសារ​។

ដូចនេះ អ្នកប្រេីទូរសព្ទបញ្ជូលកាត​ សូមបញ្ជូលលុយផង​។ អ្នកដែលជិតដល់ថ្ងៃចាក់សូមទិញថ្នាំត្រៀមទុកជាមុន​ គឺថ្នាំបន្ថយកំដៅ​ បំបាត់ការឈឺចាប់ ទ្រោមខ្លួន(​해열.진통제) នៅតាមឱសថស្ថាន​។

សម្រាប់បងប្អូនជាពលករបរទេសអ្នកអត់ផ្លាកលេខ អត់អាយឌី ដែលមិនអាចចុះឈ្មោះបាននៅពេលពិសេសនេះទេ​ គឺត្រូវយកលិខិតឆ្លងដែនទៅ​មណ្ឌលសុខភាពដែលនៅជិត (보건소) ចាប់ពីឥលូវដល់ចុងខែសីហានេះដេីម្បីចុះឈ្មោះ​ ហេីយការចាក់វ៉ាក់សាំងគឹនឹងចាប់ផ្តើមពីថ្ងៃទី៥​ ខែសីហា រហូតដល់ថ្ងៃទី៣ ខែកញ្ញា។ ចំពោះអ្នកអាយុចាប់ពី៣០ឆ្នាំឡេីង​ នឹងទទួលបានវ៉ាក់សាំង​ Janssen (얀센) របស់ក្រុមហ៊ុន​ Johnson & Johnson ដែលចាក់តែមួយដូសរួចស្រេច​។

សម្រាប់អ្នកនៅតំបន់គីមផូវិញ ជនបរទេសខុសច្បាប់ និងអ្នកដែលមិនមានធានារ៉ាប់រងសុខភាព រស់នៅតំបន់គីមផូ ដែលមិនអាចចូលកក់តាមអុីនធើណែតបាន ត្រូវបានអជ្ញាធរផ្លាស់ពីការទទួលចុះឈ្មោះផ្ទាល់ពីមុន ត្រូវទៅ 보건소 បច្ចុប្បន្ន គឺទទួលចុះឈ្មោះនៅ “មជ្ឈមណ្ឌលគាំពារជនបរទេសគីមផូ – 김포시외국인주민 지원센터” រៀងរាល់ម៉ោងធ្វើការ និងមានអាសយដ្ឋាន៖ 경기도 김포시 양촌읍 황금로110번길 52។

Leave a Reply

Your email address will not be published. Required fields are marked *