អ្នកឆ្លងកូវីដបម្លែងខ្លួនថ្មី Delta Plus ជំនាន់ក្រោយរបស់កូវីដដែលតា ដែលទើបមាននៅកូរ៉េខាងត្បូង ២ករណី គឺសុទ្ធជាអ្នកបានចាកវ៉ាក់សាំងកូវីដរួច គឺវ៉ាក់សាំងមួយនេះ ..

កូរ៉េខាងត្បូង៖ ក្រោយពីអជ្ញាធរកូរ៉េខាងត្បូងបានប្រកាសរកឃើញវត្តមានអ្នកវិជ្ជមានកូវីដ ដោយសារមេរោគកូវីដបម្លែងខ្លួនប្រភេទថ្មី ដែលតាផ្លាស់ (Delta Plus) ដែលជាកូនចៅជំនាន់ក្រោយរបស់មេរោគកូវីដបម្លែងខ្លួនដែលតា ទៀតនោះ ពេលនេះក្រោយពីបានពិនិត្យមើលជាបន្តបន្ទាប់ អជ្ញាធររកឃើញថាករណីវិជ្ជមានកូវីដដែលតាផ្លាស់ថ្មីនេះ សុទ្ធជាករណីឆ្លងកូវីដពិសេសទៀត ដែលកាន់តែបារម្ភថែមទៀត។

ចុះផ្សាយក្នុងសារព័ត៌មាន KBS News បានឱ្យដឹងថា ករណីកូវីដបម្លែងថ្មី ដែលតាផ្លាស់ (Delta Plus) ២ករណីដែលទើបនឹងប្រកាសរកឃើញនៅកូរ៉េខាងត្បូងរសៀលថ្ងៃអង្គារម្សិលមិញនោះ គឺសុទ្ធសឹងជាករណីកូវីដពិសេស គឺករណីកូវីដដែលឆ្លងចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់។ អ្នកជំងឺកូវីដថ្មីគួរឱ្យបារម្ភទាំងពីរនេះ សុទ្ធតែបានចាក់វ៉ាក់សាំងកូវីដ AstraZeneca រួចរាល់ហើយ គឺមានគម្លាតរយៈពេល២សប្តាហ៍ក្រោយបានចាក់វ៉ាក់សាំងកូវីដ AstraZeneca នោះរួចរាល់រៀងៗខ្លួន។

បើតាមការបញ្ជាក់របស់អជ្ញាធរ វត្តមានថ្មីនៃមេរោគកូវីដបម្លែងខ្លួនដែលតាផ្លាស់ (Delta Plus) ជាមេរោគដែលបម្លែងខ្លួនបន្ថែមថ្មីចេញពីមេរោគកូវីដបម្លែងខ្លួនដែលតា ដែលកន្លងមកបានវាយលុកនៅប្រទេសឥណ្ឌាយ៉ាងខ្លាំង ហើយបច្ចុប្បន្នកំពុងមានវត្តមានឆ្លងយ៉ាងច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងស្រាប់ទៀតផង។ អជ្ញាធរបារម្ភថាមេរោគកូវីដបម្លែងខ្លួនដែលតាផ្លាស់ (Delta Plus) នេះអាចនឹងធ្វើឱ្យស្ថានការណ៍កូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងត្បូង នៃរលកទី៤នេះនឹងកាន់តែអាក្រក់បន្ថែមទៀត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ ករណីវិជ្ជមានកូវីដ ប្រភេទដែលតាផ្លាស់ (Delta Plus) នេះមាន១ករណីរកឃើញពីបុរសម្នាក់អាយុ៤០ឆ្នាំជាង ហើយមិនដែលមានប្រវត្តិធ្វើដំណើរទៅក្រៅស្រុក។ ឯចំណេកករណីទី២ ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើដំណើរមកពីក្រៅប្រទេសម្នាក់។ សម្រាប់ករណីបុរសដំបូងគេទី១នៅកូរ៉េខាងត្បូង ដែលមានវិជ្ជមានហើយមានកូវីដបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) នេះ គេរកឃើញមានអ្នកប៉ះពាល់ផ្ទាល់១នាក់ជាមួយបុរសរូបនេះ ក៏វិជ្ជមានកូវីដផងដែរ តែអជ្ញាធរសុខាភិបាលកូរ៉េមិនទាន់កំណត់បានថាករណីវិជ្ជមានដែលឆ្លងតពីបុរសខាងលើ ជាប្រភេទកូវីដបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) ដែរឬយ៉ាងណានោះទេ។

បើតាមលក្ខណៈបច្ចេកទេស ចំណុចដែលនាំឱ្យមេរោគ ដែលតាផ្លាស់ (Delta Plus) ខុសប្លែកពីមេរោគកូវីដបម្លែងខ្លួន ដែលតា នោះគឺត្រង់កូវីដប្រភេទបម្លែងខ្លួនថ្មី ដែលតាផ្លាស់ (Delta Plus) មានសំបកប្រូតេអ៊ីន (spike protein mutation) ដែលមានឈ្មោះបច្ចេកទេសថា “K417N” ដែលប្រូតេអ៊ីននេះមានភិតភាគដូចទៅនឹងប្រូតេអ៊ីនមានក្នុងមេរោគកូវីដបម្លែងខ្លួនបេតា ដែលកន្លងមករកឃើញចេញពីប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ មេរោគកូវីដថ្មី ដែលតាផ្លាស់ (Delta Plus) នេះទើបនឹងមានការរាយការណ៍ពីវត្តមានតិចតួចនៅឡើយទេ ហើយទើបនឹងមានប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលរកឃើញវត្តមានវា មានដូចជាប្រទេសអង់គ្លេស ប៉ទុយហ្គាល់ និងឥណ្ឌា និងឥឡូវនេះមាននៅកូរ៉េខាងត្បូងផងដែរហើយ។

 

Leave a Reply

Your email address will not be published. Required fields are marked *