ចែករំលែកបន្ទាន់! ពីថ្ងៃទី៣ ដល់៦ សីហានេះ អជ្ញាធរកូរ៉េបើកឱ្យក្រុមអាទិភាពទាំងនេះមានទាំង «ពលករបរទេស និងនិស្សិតបរទេស​» ផងអាចចុះឈ្មោះចាក់វ៉ាក់សាំង ជាមួយលក្ខខណ្ឌមួយចំនួនដូចជា..

កូរ៉េខាងត្បូង៖ ខណៈដែលអជ្ញាធរសុខាភិបាលកូរ៉េចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដែលមានអាយុវ័យក្មេងអាចទទួលចាក់វ៉ាក់សាំងបាននោះ ដំណើរការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដក៏បានចាប់ផ្តើមបណ្តើរៗផងដែរ បើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ដោយតាមការចែករំលែកនោះបានឱ្យពីសេចក្តីជូនដំណឹងរបស់គេហទំព័រអជ្ញាធរសុខាភិបាលកូរ៉េដូចខាងក្រោម៖

ចាប់ពីថ្ងៃទី៣ ខែសីហានេះ ​ដល់ថ្ងៃ៦ ខែសីហា​ អជ្ញាធរនឹងបើកឱ្យធ្វើការការចុះឈ្មោះចាក់វ៉ាក់សាំងបាន ដែលមានសរុបដល់ទៅ២លាននាក់។ បុគ្គលដែលអាចចាក់មាន​៖ (១) ភ្នាក់ងារសាធារណ:​ (​ ភ្នាក់ងារដឹកជញ្ជូនសាធារណ: ​អ្នកដឹកជញ្ជូនបញ្ញេីរ អ្នកអនាម័យផ្លូវសាធារណ: អ្នកខលសេនធឺ ) (២) អ្នកពិការ,​ ពលករបរទេស,និស្សិតបរទេស​។ ល។  (៣)​ យុវវ័យដែលងាយពាក់ព័ន្ធ និងមានហានិភ័យខ្ពស់នឹងការចម្លងកូវីដ (​យុវសិស្សអនុវត្តផ្ទាល់​ ​អ្នកនៅស្ថាប័នកីឡា​ ​អ្នកធ្វេីការជាមួយយុវជន​)​ និង (៤) កន្លែងដែលងាយឆ្លង(​ ហាងអាហារ ខារ៉ាអូខេ កន្លែងជួលកុំព្យូទ័រpc방)។

សម្រាប់រយៈពេលនៃការធ្វើការចុះឈ្មោះក៏ត្រូវបានកំណត់ដោយឡែកពីគ្នាផងដែរ៖ (១) ថ្ងៃទី៣ ខែសីហា ម៉ោង៨យប់ ដល់ម៉ោង៦ល្ងាចថ្ងៃទី៤ ខែសីហា​ សម្រាប់អ្នកនៅទីប្រជុំជន​ (សេអ៊ូល​ អុីនឆន់​ ក្យុងគីដូ)​ (២) ថ្ងៃទី៤​ ខែសីហា ម៉ោង៨យប់ ដល់ម៉ោង៦ល្ងាចថ្ងៃទី៥ ខែសីហាសម្រាប់អ្នកនៅតំបន់មិនមែនទីប្រជុំជន និង(៣) ថ្ងៃទី៥ ខែសីហា ម៉ោង៨យប់ ដល់ម៉ោង៦ល្ងាចថ្ងៃទី៦ ខែសីហា ចុះឈ្មោះបានទូទាំងប្រទេស។

ពេលវេលាកាលបរិច្ឆេទសម្រាប់ចាក់វ៉ាក់សាំងវិញ គឺនឹងចាប់ផ្តើមពីថ្ងៃទី​១៧ ខែសីហា​ រហូតដល់១១កញ្ញា ដែលក្នុងនោះអ្នកចាក់វ៉ាក់សាំង Pfizer នឹងត្រូវចាក់ពីថ្ងៃទី ១៧ ខែសីហា រហូតដល់ថ្ងៃទី២៩ ខែសីហា រីឯអ្នកចាក់វ៉ាក់សាំង Moderna នឹងត្រូវចាក់ពីថ្ងៃទី ៣០ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា។ បងប្អូនទាំងអស់អាចធ្វើការចុះឈ្មោះបានតាមរយ៖​ https:ncvr.kdca.go.kr

Leave a Reply

Your email address will not be published. Required fields are marked *