ចែករំលែក! បងប្អូនពលករខ្មែរយើងនៅអានសាន​ និង​ សុីហឹង​ខេត្តក្យុងគីដូ កុំភ្លេចទៅធ្វើតេស្តកូវីដឱ្យបានមុនថ្ងៃទី ៧ សីហាខាងមុខ ប្រយ័ត្នរងផាកពិន័យដល់ទៅ …

កូរ៉េខាងត្បូង៖ បងប្អូនខ្មែរយើងជាបុគ្គលិក​ ពលករ​ កម្មករ​ធ្វើការនៅទីក្រុងអានសាន​ និង​ សុីហឹង​ ខេត្តក្យុងគីដូ ត្រូវអញ្ជើញទៅធ្វើតេស្តត្រួតពិនិត្យកូរ៉ូណាឱ្យបានទាំងអស់គ្នា បើពុំនោះទេនឹងត្រូវផាកពិន័យដល់ទៅ២លានវ៉ុន នេះបើតាមការចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។

ក្នុងការជូនដំណឹងបានឱ្យដឹងថា បទបញ្ជារដ្ឋបាលនៃទីក្រុងអានសាន​ និង​ សុីហឹង​ ខេត្តក្យុងគីដូដែលបានប្រកាសចេញផ្សាយកាលពីថ្ងៃទី២៨ កក្កដា ២០២១កន្លងទៅនេះ  បានចេញសេចក្តីណែនាំឱ្យបុគ្គលិក​ ពលករ​ កម្មករ​បរទេស ក្នុងតំបន់ឧស្សាហកម្មួទៅពិនិត្យកូរ៉ូណា​ទាំងអស់គ្នា។ បទបញ្ជាកនេះ តម្រូវឱ្យកន្លែងការងារទាំងអស់ណាដែលមានជនបរទេសម្នាក់​ ហើយជាកន្លែងការងារដែលមានបុគ្គលិកក្រោម៥០នាក់​ ស្ថិតនៅតំបន់ឧស្សាហកម្មផាន់វ៉ល​ [반월공단] និង​តំបន់ឧស្សាហកម្មសុីហ្វា​ [시화공단] ត្រូវទៅធ្វើការត្រួតពិនិត្យកូរ៉ូណាទាំងអស់​ ចាប់ពីឥលូវរហូតដល់​ ថ្ងៃទី៧ខែសីហាខាងមុខនេះ​។

ការដាក់ចេញបទបញ្ជានេះក៏ដោយសារតែមានករណីឆ្លងកូរ៉ូណាកេីតឡេីងនៅតំបន់ឧស្សាហកម្មផាន់វ៉ល់​ ទីក្រុងអានសាន ចាប់តាំងពីថ្ងៃទី២៦​ និង២៧កក្កដាថ្មីៗនេះ​ មានរហូតដល់ទៅ១០៩ករណី​ ដែលរកឃើញថាមានវិជ្ជមានដោយសារជំងឺកូវីដ​ ​ ហេីយដែលក្នុងនោះមាន៦២នាក់​ ជាជនបរទេស​។ សម្រាប់បទបញ្ជានេះ អ្នកដែលមិនអនុវត្តតាមនឹងត្រូវផាកពិន័យដល់២លានវ៉ុន​។

ទីតាំងត្រួតពិនិត្យកូរ៉ូណា៖​ 🏥អានសាន​ : 한국산업단지공단 경기지역본부 주차장, 안산외국인주민지원본부 옆광장 និង 🏥សុីហឹង:​ 시흥시 희망공원

Leave a Reply

Your email address will not be published. Required fields are marked *