ដំណឹងល្អណាស់! បងប្អូនពលករខ្មែរយើងត្រៀមទៅកូរ៉េ កុំភ្លេចត្រៀមទទួលទូរស័ព្ទផង ដំណើរការពលករថ្មីទៅកូរ៉េខាងត្បូង ចាប់ផ្តើមវិញហើយលឿនជាងរំពឹងទុក

កូរ៉េខាងត្បូង៖ បើតាមការជូនដំណឹង និងចែករំលែកចុងក្រោយនេះពីទំព័រហ្វេសប៊ុក ព័ត៌មាន និង ចំណេះដឹងទូទៅកូរ៉េខាងត្បូង ពលករខ្មែរយើងដែលត្រៀមមកប្រទេសកូរ៉េខាងត្បូងអាចនឹងចាប់ផ្តើមដំណើរការដើម្បីរៀបចំឡើងមកប្រទេសកូរ៉េខាងត្បូងវិញហើយ គឺលឿនជាងការរំពឹងទុកទៅទៀត។

ដូចនេះ ពីការជូនដំណឹងដែរនោះ បងប្អូនពលករខ្មែរយើងដែលកំពុងរង់ចាំដំណឹងអំពីការធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង អាចត្រៀមទទួលព័ត៌មាន និងទទួលការទាក់ទងផ្លូវការតាមទូរស័ព្ទរៀងៗខ្លួនផងដែរ។ ក្នុងករណីដែលបងប្អូនទទួលបានព័ត៌មានល្អហើយ កុំភ្លេចតាមដានព័ត៌មានចាំបាច់នានាពាក់ព័ន្ធប្រទេសកូរ៉េខាងត្បូង ទាំងផ្នែកច្បាប់ របៀបរបបរស់នៅ និងបែបបទនីតិវិធីពាក់ព័ន្ធការធ្វើចត្តាឡីស័ក និងវិធានការគម្លាតសង្គមនានាផងដែរ។ សូមកុំភ្លេច ៣កុំ និង ៣ការពារ៕

 

Leave a Reply

Your email address will not be published. Required fields are marked *