ចែករំលែក! វិធីសាស្រ្តងាយៗ សម្រាប់បងប្អូននៅកូរ៉េទទួលការពន្យារសុពលភាព១ឆ្នាំបន្ថែម អាចទាញយកលិខិតបញ្ជាក់ទៅប្រើការបានភ្លាមៗ តាមAppទូរស័ព្ទមួយនេះ

កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើងជាពលករធ្វើការនៅកូរ៉េខាងត្បូង ដែលទទួលបានការបន្តសុពលភាព១ឆ្នាំដោយស្វ័យប្រវត្តិ​ សម្រាប់អំឡុងពេលកូវីដនេះ គឺបងប្អូនអាចស្នាក់នៅដោយគ្មានបញ្ហាតាមរយៈការសម្រួលដោយរដ្ឋាភិបាលកូរ៉េខាងត្បូងអំឡុងពេលនេះ។​ ក៏ប៉ុន្តែនៅពេលបងប្អូន​ទៅធនាគារផ្សេងៗវិញគឺមានបញ្ហា​ ដោយសារបងប្អូនតម្រូវឱ្យមានឯកសារបញ្ជាក់​ រឺ​មានអុកត្រាសុពលភាពលេីខ្នងអាយឌីកាត​។

តាមរយៈការចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ដើម្បីដោះស្រាយបញ្ហានេះ បងប្អូនទាំងអស់គ្នាត្រូវត្រៀមលិខិតបញ្ជាក់ពីការបន្តសុពលភាពទៅការិយាល័យអន្តោប្រវេសន៍​ រឺក៏បងប្អូនទាំងអស់គ្នាក៏អាចចុះឈ្មោះតាមកម្មវិធីស្មាតហ្វូនបានដែលមានឈ្មោះថា​ #전자민원화인서​ ដោយគ្រាន់តែដោនកម្មវិធី​ #정보24 រួចហើយបំពេញប្រវត្តិរូបផ្ទាល់ខ្លួន ហើយចូលទៅ​ទាញលិខិតបញ្ជាក់ជាការស្រេច​។

Leave a Reply

Your email address will not be published. Required fields are marked *