កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរយើង ដែលស្នាក់នៅកូរ៉េខាងត្បូង ឬមានបំណងចង់ស្គាល់ពីប្រទេសកូរ៉េខាងត្បូង ដើម្បីអាចត្រៀមខ្លួនមកធ្វើការនៅពេលអនាគតណាមួយ គួរតែស្វែងយល់ឱ្យច្បាស់ពីប្រភេទទិដ្ឋាការផ្សេងៗដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ជាពិសេសគឺប្រភេទទិដ្ឋាការ ឬវីសារដែលបងប្អូនពលករបរទេស រួមទាំងពលករខ្មែរយើងផងអាចធ្វើការផ្លាស់ប្តូរបាន។
ចែករំលែកនៅក្នុងទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ បានរៀបរាប់នូវប្រភេទទិដ្ឋាការផ្សេងៗរបស់កូរ៉េខាងត្បូង ដែលអាចឱ្យពលករបរទេសធ្វើការផ្លាស់ប្តូរបាន ទៅតាមលក្ខខណ្ឌផ្សេងៗគ្នាដូចខាងក្រោម៖
(១) E9 ទៅជា E7-4 ជាប្រភេទវីសារពលករជំនាញ ត្រូវរស់នៅកូរ៉េចាប់ពី៥ឆ្នាំឡេីង នឹងបំពេញលក្ខខណ្ឌ គិតជាពិន្ទុដេីម្បីប្តូរ ពេលបានហេីយបំពេញលក្ខខណ្ឌប្តូរទៅ F2 រឺ F2-99 ប្តូរបន្តF5 និង សញ្ជាតិ។ (២) E9 ទៅជា D4 វីសារសិក្ខាកាម រៀនរយ:ខ្លី ហេីយអាចប្តូរទៅជា D2។ (៣) E9 ទៅជា D2 វីសារនិស្សិតបរទេសមករៀនកូរ៉េ (ត្រូវមានសញ្ញាបត្របាក់ឌុប និង កំណត់អាយុ)។ (៤) E9 ទៅជា C4, E8 ជាវីសារការងារតាមរដូវកាល ខ្លីៗ បេីកមានពេលកំណត់។ (៥) E9 ទៅជា F6 ប្រភេទវីសាររៀបការជាមួយជនជាតិកូរ៉េ រឺ អ្នកមានសញ្ជាតិ។ (៦)E9 ទៅជា G1 ជាប្រភេទវីសារបណ្តោះអាសន្ន នៅពេលឈឺ របួស និង ជ្រកកោណក្រោមហេតុផលណាមួយ។ (៧) E9 ទៅជា D8 វីសារអ្នកជំនួញ ត្រូវមានលុយ 1억 (១០០លានវ៉ុន) វិនិយោគជាមួយក្រុមហ៊ុនកូរ៉េ រឺ មាន 3억 (៣០០លានវ៉ុន) បេីកដោយខ្លួនឯង វីសារនេះមិនងាយសុំទេ កន្លងមកមានចាញ់បោកច្រេីន ដោយសារការរត់ឯកសារមិនច្បាស់លាស់។
-វីសារ C3 ជាប្រភេទវីសារអ្នកទេសចរណ៍ ចូលប្រទេសកូរ៉េ។ ក្រៅពីវីសារដូចបានរៀបរាប់ខាងលើគឺមិនអាចផ្លាស់ប្តូរបានទេ ហេីយការប្តូរប្រភេទវិសារនីមួយៗ មានលក្ខខណ្ឌតម្រូវរបស់វា។ ប្រសិនបើចង់ស្វែងយល់ពីប្រភេទវីសារដទៃទៀតរបស់ប្រទេសកូរ៉េខាងត្បូង លោកអ្នកអាចធ្វើការស្រាវជ្រាវបន្ថែមទៀតបានផងដែរ។