កាលពីក្មេង ខ្ញុំធ្លាប់សួរខ្លួនឯងថា “ប្រសិនបើប្រទេសយើងក្រអញ្ចឹ
ង ហេតុអ្វីធនាគារជាតិ មិនបោះពុម្ពប្រាក់អោយច្រើន ហើយចែកអោយប្រជាជនយើងចាយទៅ?
”
ប្រសិនបើអ្នកនៅតែមានចម្ងល់ន អ្នកមានប្រហែលជាមានសំណាងហើយ ព្រោះ CamboFinance នឹងស្រាយបំភ្លឺថា ការធ្វើបែបនេះអាចជារឿងឆ្កួតបំផុត ?។
១. វានឹងធ្វើអោយទំនិញទាំងអស់ឡើងថ្លៃ
ប្រសិនបើមនុស្សគ្រប់រូបមានលុយច្រើនជាងមុន វាក៏នឹងធ្វើអោយទំនិញឡើងថ្លៃផងដែរ ព្រោះមនុស្សទាមទារប្រាក់ខែច្រើនជាងមុន អ្នកដាំដំណាំ ចិញ្ចឹមសត្វ លក់ផលិតផលច្រើនជាងមុន …។ ហើយនៅទីបញ្ចប់ អ្នកក៏ត្រូវការប្រាក់ច្រើនជាងមុនផងដែរ ដើម្បីរស់នៅ។ យើងអាចក្រឡេកទៅមើលប្រទេស ហ្ស៊ីមបាវេ ជាឧទាហរណ៍ស្រាប់ ដោយប្រទេសនេះបានបោះពុម្ពក្រដាសប្រាក់ជាច្រើន ហើយជាលទ្ធផលវាធ្វើអោយ អតិផរណាឡើងដល់ 231,000,000% ឯណោះក្នុងឆ្នាំ ២០០៨។ នេះមានន័យថាកាតទូរស័ព្ទ ធ្លាប់មានតម្លៃ 1ដុល្លារ តែវាបានឡើងថ្លៃខ្លាំងដល់តម្លៃ 231 លាន ដុល្លារឯណោះ ក្នុងពេលមិនដល់មួយឆ្នាំផង។
២. ធ្វើអោយបាត់បង់តម្លៃរូបិយប័ណ្ណក្នុងស្រុក
ប្រាក់រៀលយើងមានស្ថេរភាពល្អបំផុត ព្រោះអស់រយៈពេលជាច្រើនឆ្នាំមកនេះ អត្រាប្តូរប្រាក់យើងនៅតែរក្សាបាន ១ ដុល្លារ ប្រហាក់ប្រហែល ៤ ពាន់រៀល។ ប្រសិនបើធនាគារជាតិហ៊ានបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់បន្ថែម វានឹងធ្វើអោយតម្លៃលុយរៀល ចុះថោក ពោលអាច ១ ដុល្លារ ដូរចាយបាន ៥ពាន់ ឬ ៦ ពាន់រៀលឯនោះ។ រឿងនេះបានកើតឡើងរួចហើយ នៅប្រទេស វ៉េណេស៊ុយអេឡា ពោលសូម្បីតែប្រជាជនខ្លួនឯង ក៏លែងចង់ចាយដែរ ព្រោះអីវាចុះថោកខ្លាំងពេក។
សរុបរួមមក ការបោះពុម្ពលុយ គឺមានពេល និង កាលៈទេសៈរបស់វា ហើយកិច្ចការងារទាំងអស់នេះ គឺត្រូវរ៉ាប់រងដោយធនាគារជាតិទាំងស្រុង។