ប្រធានាធិបតីកូរ៉េខាងត្បូង សម្រេចចិត្តលុបវិស្សមកាលសម្រាករដូវក្តៅរបស់ខ្លួនដើមខែសីហានេះចោល ដោយសារលោកខ្វាយខ្វល់ខ្លាំងពីបញ្ហាជាតិមួយនេះ …

កូរ៉េខាងត្បូង៖ រដូវវិស្សមកាលរដូវក្តៅនេះ សម្រាប់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានសម្រេចលុបចោលថ្ងៃឈប់សម្រាកផ្ទាល់របស់ខ្លួនរបស់លោកហើយ ដោយសារតែលោកមានបញ្ហាប្រទេសជាតិត្រូវដោះស្រាយចំពោះមុខធំនៅពេលបច្ចុប្បន្នគឺបញ្ហាកូវីដរលកទី៤ ដែលកំពុងតែផ្ទុះខ្លាំងរាល់ថ្ងៃនេះ នេះបើតាមការបញ្ជាក់របស់មន្ត្រីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បត្តិ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាការជូនដំណឹងពីវិមានប្រធានាធិបតីកូរ៉េខាងត្បូង (Cheong Wa Dae) នៅថ្ងៃនេះបានបញ្ជាក់ថាលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានសម្រេចចិត្តលុបចោលគម្រោងដំណើរលំហែវិស្សមកាលរដូវក្តៅរបស់លោកចោលហើយសម្រាប់អំឡុងរដូវក្តៅ នាខែសីហានេះ ដោយសារតែបញ្ហាក្តៅគគុកនៃស្ថានការណ៍ជំងឺកូវីដដែលកំពុងរាលដាលខ្លាំងពេញប្រទេសកូរ៉េខាងត្បូងនេះ។ បើតាមការគ្រោងទុករបស់លោកពីដំបូង គឺលោកគ្រោងនឹងឈប់សម្រាកពីតួនាទីជាប្រមុខនៃប្រទេសប៉ុន្មានថ្ងៃដើម្បីបានសម្រាកលំហែវិស្សមកាលរបស់លោកនៅដើមខែសីហាខាងមុខនេះ តែដោយសារតែស្ថានការណ៍នៃជំងឺកូវីដមិនអំណោយផលបច្ចុប្បន្ននេះ នាំឱ្យលោកត្រូវសម្រេចចិត្តលុបចោលតែម្តង។

យ៉ាងណាមិញ គេមិនបានបញ្ជាក់ពីផែនការក្នុងការផ្លាស់ប្តូរ ឬលើកពេលទៅកាលបរិច្ឆេទថ្មីណាមួយដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន គ្រោងនឹងឈប់សម្រាកវិញនោះទេ អាចនៅពេលដែលស្ថានការណ៍កូវីដធូរស្បើយឬ​យ៉ាងណានោះ។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូងកំពុងស្ថិតក្នុងស្ថានការណ៍ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលជារលកទី៤នៃការផ្ទុះឆ្លងកូវីដតាំងពីដើមឆ្នាំ២០២០មក។

គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ស្ថានការណ៍កូវីដនៅបន្តផ្ទុះខ្លាំងមែនទែន គឺមានដល់ទៅ ១៨៤២ករណីហើយ ជាកំណត់ត្រាថ្មីឆ្លងកូវីដប្រចាំថ្ងៃច្រើនជាងគេបង្អស់រយៈពេល២ឆ្នាំនេះ ខណៈដែលកាលពីថ្ងៃពុធម្សិលមិញ ក៏បានបំបែកកំណត់ត្រាឆ្លងច្រើនជាងផងដែរ។ ក្នុងរយៈពេល២សប្តាហ៍ជាងចុងក្រោយនេះ ចំនួនករណីឆ្លងកូវីដប្រចាំថ្ងៃកើនឡើងដល់លើស១០០០ករណីរហូត ហើយដែលនាំឱ្យករណីសរុបកូវីដកើនដល់ ១៨៤១០៣ករណីហើយនៅពេលនេះ។

 

វិស្សមកាលរដូវក្តៅ របស់លោកប្រធានាធិបតី កាលពីឆ្នាំ២០១៨

Leave a Reply

Your email address will not be published. Required fields are marked *