ក្នុងប្រទេសអភិវឌ្ឍន៍ កូរ៉េខាងត្បូង វ៉ាដាច់គេជាប្រទេសមានការធ្វើអ.ត្តឃា .តច្រើនជាងគេបង្អស់ ! អ្នកជំនាញថា អ.ត្តឃា .តដ៏ច្រើនក្នុងសង្គមកូរ៉េនេះ គឺមកពីកត្តា ៤ ធំៗ …

កូរ៉េខាងត្បូង៖ របាយការណ៍ផ្លូវការចេញដោយក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូង បានបងា្ហញថាប្រទេសកូរ៉េខាងត្បូងនៅតែជាប្រទេសឈានមុខគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ជឿនលឿនដែលមានអត្រាធ្វើអ.ត្តឃា .តច្រើនជាងគេបង្អស់ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

នៅក្នុងរបាយការណ៍ចេញផ្សាយនេះ គឺផ្អែកទៅលើសម្រង់ទិន្នន័យរបាយការណ៍សុខភាពរបស់អង្គការ OECD ដែលជាអង្គការប្រមូលផ្តុំដោយប្រទេសដែលអភិវឌ្ឍន៍ជឿនលឿនដែលមានសមាជិកទាំងអស់ដល់ទៅ៣៨ប្រទេស មានទាំងកូរ៉េខាងត្បូងផងដែរ ចេញផ្សាយកាលពីដើមខែកក្កដា ២០២១នេះ។ បើតាមទិន្នន័យនេះ អត្រាធ្វើអ.ត្តឃា .តនៅកូរ៉េខាងត្បូង ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ គឺមានដល់ទៅ ២៤.៧ គិតក្នុងឆ្នាំ២០១៨ ដែលមានន័យថាក្នុងប្រទេសកូរ៉េខាងត្បូងមានអ្នកធ្វើអ.ត្តឃា .តដល់២៤.៧នាក់ ធៀបទៅនឹងប្រជាជន១០ម៉ឺននាក់។ តួលេខនេះបានថយចុះពី ៣៣.៨នាក់ក្នុងឆ្នាំ២០០៩  តែបានកើនឡើងវិញធៀបនឹងទិន្នន័យឆ្នាំ២០១៧ ដែលមានត្រឹម២៣នាក់។

តួលេខជាក់ស្តែងដល់ទៅ២៤.៧ នាក់ដែលធ្វើអ.ត្តឃា .តក្នុងចំណោមប្រជាជន១០ម៉ឺននាក់នេះ គឺខ្ពស់ជាងតួលេខមធ្យមនៃប្រទេសសមាជិកអង្គការ OECD ទាំងអស់ដែលមានត្រឹមតែ ១១នាក់ ក្នុងចំណោម១០ម៉ឺននាក់ប៉ុណ្ណោះ។ តួលេខរបស់កូរ៉េខាងត្បូងនេះ គឺនៅតែខ្ពស់លើសដល់ទៅ២ដង ធៀបនឹងប្រទេសអភិវឌ្ឍនក្នុងអង្គការ OECD ទូទៅជាមធ្យម។ សម្រាប់ប្រទេសតួកគី ជាប្រទេសសមាជិក OECD មានអត្រាប្រជាជនធ្វើអ.ត្តឃា .តត្រឹមតែ២.៦នាក់ប៉ុណ្ណោះ ក្នុងប្រជាជន១០ម៉ឺននាក់ ទាបជាងគេបង្អស់។

តួលេខរបស់កូរ៉េខាងត្បូងនេះ គឺជាតួលេខខ្ពស់ជាងគេបង្អស់ផងដែរក្នុងចំណោមប្រទេសដទៃទៀត ខ្ពស់ជាងជប៉ុន និងលីទុយអានីទៅទៀត។ ចាប់តាំងពីឆ្នាំ២០០៣មក សង្គមកូរ៉េខាងត្បូងត្រូវបានគេរិះគន់ថាជាសង្គមដែលមានអត្រាធ្វើអ.ត្តឃា .តខ្លាំង និងសឹងតែខ្ពស់ជាងគេរហូតមក។ បើតាមអ្នកជំនាញបានឱ្យដឹងថាមូលហេតុដែលឈានឱ្យកូរ៉េខាងត្បូងមានតួលេខអ.ត្តឃា .តនេះខ្ពស់ដល់កម្រិតនេះ គឺមានភាពស្មុគស្មាញនឹងពន្យល់ ហើយមិនមែនមានតែបញ្ហាផ្ទាល់ខ្លួន និងបញ្ហាផ្លូវចិត្តនោះទេ ដែលអាចជាកត្តាជម្រុញ។ អ្នកជំនាញក៏បានលើកថាកត្តាសេដ្ឋកិច្ច និងសង្គមកូរ៉េខាងត្បូងក៏ជាកត្តាសំខាន់ផងដែរ ដាក់សម្ពាធដល់ប្រជាជនខ្លួនខ្លាំង ដែលនាំឈានដល់សម្រេចជ្រើសរើសផ្លូវបែបនេះ។

កន្លងមកជាញឹកញាប់មែនទែន ទាំងអ្នកនយោបាយ អ្នកសិល្បៈ តារាល្បីឈ្មោះជាច្រើនបន្តបន្ទាប់ អ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទ្រព្យសម្បត្តិហូរហៀរ ប្រជាជនទូទៅ សិស្ស និស្សិតកូរ៉េខាងត្បូងជាច្រើន បានជ្រើសរើសយកផ្លូវនេះដើម្បីបញ្ចប់បញ្ហា និងសម្ពាធនានាដែលពួកគេជួបប្រទះស្មុគស្មាញ។

ជាមួយនឹងទិន្នន័យនៃការធ្វើអត្តឃាតនេះ គេក៏រកឃើញថាសង្គមកូរ៉េខាងត្បូងមានកម្រិតអាយុរំពឹងរស់ដល់ទៅ ៨៣.៣ឆ្នាំក្នុងឆ្នាំ២០១៩ ខ្ពស់ជាងតួលេខមធ្យមរបស់ប្រទេស OECD ដែលមានត្រឹម៨១ឆ្នាំ ចំណែកឯកម្រិតដែលប្រជាជនកូរ៉េខាងត្បូងទៅពិនិត្យព្យាបាលជំងឺ (ដោយមិនសម្រាកព្យាបាល) នៅមន្ទីរពេទ្យមានជាមធ្យម ១៧.២ដង ក្នុងមួយឆ្នាំសម្រាប់ប្រជាជនម្នាក់ ខ្ពស់ខ្លាំងធៀបនឹងចំនួនមធ្យមសម្រាប់ប្រទេស OECD ដែលមានត្រឹមតែ៦.៨ដង ក្នុងមួយឆ្នាំ។ អ្នកជំនាញបានលើកសរសើរចំណុចនេះចំពោះប្រព័ន្ធធានារ៉ាប់រងវិស័យសុខាភិបាលកូរ៉េខាងត្បូងដែលមានប្រសិទ្ធភាពខ្ពស់ ធៀបទៅនឹងប្រទេសដទៃ។

ក្នុងនោះដែរ ចំនួនវេជ្ជបណ្ឌិត និងគ្រូពេទ្យនៅកូរ៉េខាងត្បូងមានចំនួនតិចធៀបទៅនឹងប្រទេស OECD ទូទៅ ដោយក្នុងប្រជាជនកូរ៉េខាងត្បូង១០០០នាក់ មានអត្រាចំនួ​នវេជ្ជបណ្ឌិត ត្រឹមតែ២.៥នាក់ប៉ុណ្ណោះ ចំណែកឯប្រទេស OECD វិញជាមធ្យម ក្នុងប្រជាជន១០០០នាក់ មានអត្រាចំនួ​នវេជ្ជបណ្ឌិតត្រឹមតែ៣.៦នាក់ ចំណែក​ឯចំនួនគិលានុបដ្ឋធិការវិញដូចគ្នាដែរ គឺកូរ៉េខាងត្បូងមានចំនួនតិចធៀបទៅនឹងប្រទេស OECD ទូទៅ ដោយក្នុងប្រជាជនកូរ៉េខាងត្បូង១០០០នាក់ មានអត្រាចំនួ​នគិលានុបដ្ឋធិការ ត្រឹមតែ៧.៩នាក់ប៉ុណ្ណោះ ចំណែកឯប្រទេស OECD វិញជាមធ្យម ក្នុងប្រជាជន១០០០នាក់ មានអត្រាចំនួ​នវេជ្ជបណ្ឌិតត្រឹមតែ៩.៤នាក់។

 

Leave a Reply

Your email address will not be published. Required fields are marked *