ផ្ទុះការរិះគន់ខ្លាំង វីដេអូមួយថតជាប់ក្មេងស្រីប្រុសទាំងក្រុមធ្វើបាប បៀតបៀនភេ .ទក្មេងប្រុសម្នាក់ទៀតកណ្តាលវាល ខណៈប៉ូលីសកូរ៉េថា ក្មេងៗនោះគ្រាន់តែ …

កូរ៉េខាងត្បូង៖ សាធារណជនកូរ៉េខាងត្បូងកំពុងនាំគ្នារិះគន់ខ្លាំងលើប៉ូលីសកូរ៉េខាងត្បូង ដែលហាក់មិនអើពើស៊ើបអង្កេតករណីវីដេអូមួយដែលគេចែករំលែកពេញបណ្តាញសង្គម ករណីក្មេងសិស្សសាលាមួយក្រុមនាំគ្នាធ្វើបាបក្មេងប្រុសម្នាក់ ដែលក្នុងវីដេអូនោះត្រូវគេចាប់រឹតក ហើយត្រូវគេចាប់បៀតបៀន ភេ .ទទៀតផង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ករណីក្មេងៗវាយធ្វើបាបគ្នានេះ ត្រូវបានគេថតវីដេអូជាប់កាលពីថ្ងៃអង្គារទី១៣ កក្កដា សប្តាហ៍នេះ នឹងត្រូវបានចែកចាយ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធសង្គមនៅក្នុងប្រទេសកូរ៉េខាងត្បូង។ នៅក្នុងវីដេអូនោះ គេឃើញថតនៅទីតាំងមុខផ្សារទំនិញធំមួយកន្លែងនៅអ៊ីលសាន ខេត្តឃ្យ៉ុងគី ដែលគេឃើញមានក្មេងប្រុសម្នាក់ត្រូវ ក្មេងមួយក្រុមទៀតមានប្រុស និងស្រីធ្វើបាប ដោយក្មេងរងគ្រោះត្រូវគេអោបរឹតកពីក្រោយ ហើយពេលនោះមានក្មេងស្រីម្នាក់ទៀតក្រុមជាមួយគ្នានោះ ដែលទើបជក់បារីរួច ហាក់ដូចជាទៅប៉ះប្រដាប់ ភេ .ទក្មេងប្រុស ដែលត្រូវគេធ្វើបាបនោះទៀត ខណៈមានក្មេងៗដទៃទៀតនៅឈរមើលជុំវិញនោះផងដែរ ហើយក្មេងដែលគេធ្វើបាបនោះ ក្រោយមកក៏បាត់ស្មារតីនៅនឹងកន្លែងនោះទៅ។

វីដេអូនោះក្រោយពីត្រូវបានបង្ហោះភ្លាម ត្រូវបានគេរាយការណ៍ទៅប៉ូលីសផងដែរ​ តែប៉ូលីសក៏បានបើកការស៊ើបអង្កេតលើករណីនេះ ដោយសាកសួរទៅលើក្រុមក្មេងៗជាប់ក្នុងវីដេអូនោះ តែបើតាមអ្វីដែលប៉ូលីសបានបកស្រាយគឺក្រុមក្មេងៗទាំងនោះឆ្លើយថាពួកគេសុទ្ធជាមិត្តភក្តិនឹងគ្នា ហើយពេលនោះគ្រាន់ជាការសម្តែងលេងសើចសប្បាយជាមួយគ្នាប៉ុណ្ណោះ រួមទាំងការធ្វើជាបាត់ស្មារតីទៀតផង ដូចនេះប៉ូលីសក៏សម្រេចបិទករណីនេះចោលតែម្តងទៅ។

តែយ៉ាងណាក្រោយពីវីដេអូនេះត្រូវបានចែកចាយកាន់តែទូលំទូលាយនោះ គេឃើញមានមតិរិះគន់ជាច្រើនមកលើការស៊ើបអង្កេតរបស់ប៉ូលីស ដោយសារសារធាតុរបស់ក្មេងៗដែលត្រូវគេធ្វើបាប តែងតែភ័យនិងមិននិយាយប្រាប់ថាខ្លួនត្រូវគេធ្វើបាបនោះទេ រីឯអ្នកដែលធ្វើបាបគេជាទូទៅតែងឆ្លើយបដិសេធថាគ្រាន់ជាការលេងសើចជាមួយគ្នាជាដើម ដូចទៅនឹងករណីនេះបេះបិទតែម្តង។ ដូចនេះហើយទើបសាធារណជនកូរ៉េរិះគន់លើចំណាត់ការមិនយកចិត្តទុកដាក់របស់ស្ថាប័នសមត្ថកិច្ចកូរ៉េក្នុងករណីបែបនេះ។

ក្រោយមកទៀត កាលពីថ្ងៃពុធនេះ ករណីនេះត្រូវបានគេរៀបចំញ្ញាត្តិដាក់បង្ហោះទៅកាន់ទំព័រប្រធានាធិបតីកូរ៉េខាងត្បូង ដោយបានអះអាងថាករណីនេះមិនមែនជាករណីលេងសើចរវាងមិត្តភក្តិនោះទេ តែជាទង្វើធ្វើបាបក្មេងយ៉ាងច្បាស់តែម្តង ហើយបានលើកឡើងក្នុងញ្ញាត្តិនោះថា ប្រសិនបើករណីនេះមិនត្រូវបានស៊ើបអង្កេតឱ្យបានត្រឹមត្រូវទេនោះ កូនក្មេងដែលត្រូវធ្វើបាបនោះប្រាកដជាប៉ះពាល់ដល់សា្មរតីទៅពេលអនាគតជាមិនខាន ហើយគិតមកដល់ត្រឹមថ្ងៃព្រហស្បត្តិ៍នេះ ញ្ញាតិខាងលើមានអ្នកចុះហត្ថលេខាគាំទ្រដល់ជាង ៥ម៉ឺននាក់ទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *