ចែករំលែក! ពលករខ្មែរផ្នែកកសិកម្មនៅក្យ៉ងគីដូ មានបញ្ហានានា អាចប្រឹក្សាយោបល់ជាមួយតំណាងគាំពារពលករយ៉ាងងាយ និងបានប្រយោជន៍ច្រើនទៀត តាមវិធីនេះ ..

កូរេ៉ខាងត្បូង៖ បងប្អូនពលករខ្មែរយើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបម្រើការផ្នែកកសិកម្ម និងដែលរស់នៅ និងបំរើការងារនៅក្នុងតំបន់ក្យងគីតូទាំងអស់គ្នា ប្រសិនបើមានបញ្ហាការងារ ឬចង់ចង់ពិគ្រោះយោបល់អំពីច្បាប់ការងារ, បញ្ហាធានារ៉ាប់រ៉ងសុខភាព។ល។ អាចទំនាក់ទំនងទៅពិគ្រោះយោបល់ជាមួយអ្នកគ្រូ ចុង យ៉ូរី បុគ្គលិកប្រឹក្សាការងារប្រចាំនៅមណ្ឌលគាំពារពលករអុឺយចុងប៊ូបាន។

បើតាមការចែករំលែកផ្ទាល់របស់អ្នកគ្រូ ចុង យ៉ូរី ដែលជាបុគ្គលិកប្រឹក្សាការងារប្រចាំនៅមណ្ឌលគាំពារពលករអុឺយចុងប៊ូ មានផ្តល់នូវការពិគ្រោះយោបល់ ទាក់ទងនឹងបញ្ហាផ្សេងៗរបស់ពលករខ្មែរយើងធ្វើការងារខាងវិស័យកសិកម្ម ដែលអ្នកគ្រូនឹងជួយបកស្រាយអំពីសំនួររបស់បងប្អូន ហើយក៏មានអ្នកបកប្រែ និងប្រឹក្សាការងារ និងអាចទៅកាន់កសិដ្ឋានផ្ទាល់ដើម្បីប្រឹក្សាការងារជូនផងដែរ។

ក្នុងនោះដែរ អ្នកគ្រូក៏មានការផ្តល់ជូននូវម៉ាស់ និងថ្នាំពេទ្យ ចំពោះពលករខ្មែរយើងណាដែលបានស្នើសុំអៅយមកពិគ្រោះយោបល់ជូនដល់កសិដ្ឋានផងដែរ និងអាចផ្តល់ជូនថ្នាំពេទ្យដែលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃដូចជា ថ្នាំផ្តាសាយ កៅអ៊ាក និងថ្នាំសំ .លា.ប់មេរោគជាដើម។

សម្រាប់បងប្អូនខ្មែរយើងដែលចង់ធ្វើការទំនាក់ទំនង អាចធ្វើការទាក់ទងតាមរយៈ៖ 031-8063-9031 ឬតាមរយៈហ្វេសបុកផេកដែលមានឈ្មោះថា 정유리 ដូចមានក្នុងរូបខាងក្រោមផងដែរ។
បន្ទាប់ពីបានទទួលការស្នើសុំហើយនោះ អ្នកគ្រូនឹងទំនាក់ទំនងពិគ្រោះតាមរយៈទូរស័ព្ទ រឺក៏នឹងទៅដល់កសិដ្ឋានដោយផ្ទាល់ផងដែរ។

Leave a Reply

Your email address will not be published.