កូរ៉េខាងត្បូង៖ ចរាចរណ៍គ្រឿងញៀ.នខុសច្បាប់តាមរយៈការផ្ញើឥវ៉ាន់ពីក្រៅប្រទេស ចូលមកក្នុងប្រទេសកូរ៉េខាងត្បូង មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ខណៈពាក់កណ្តាលឆ្នាំ២០២១នេះ ប៉ូលីសកូរ៉េចាប់បានគ្រឿងញៀ.នលួចនាំចូលមកលើសឆ្នាំមុនដល់ទៅគុណនឹងពីរឯណោះ នេះបើតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងសារព័ត៌មាន Yonhap News។
បើគិតត្រឹមពីខែមករា ដល់ខែមិថុនានេះ មានគ្រឿងញៀ.នដល់ទៅ ២១៤.២គីឡូក្រាមត្រូវបានចាប់ និងដកហូតដោយប៉ូលីសកូរ៉េ ដែលតួលេខនេះគឺមានកំណើនដល់ទៅ ១៥៣% ប្រៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំ២០២០ នេះបើតាមទិន្នន័យបញ្ចេញដោយអជ្ញាធរគយកូរ៉េខាងត្បូង។ ភាគច្រើននៃគ្រឿងញៀ .នដែលត្រូវបានដកហូតនេះ គឺត្រូវបានលួចនាំចូលមកតាមរយៈកញ្ចប់ផ្ញើឥវ៉ាន់ និងទំនិញពីស្រុកក្រៅមកប្រទេសកូរ៉េ ដែលជាទំនោរថ្មីនៃការលួចឆ្លងដែនគ្រឿងញៀ .នចូលមកប្រទេសកូរ៉េខាងត្បូង ខណៈដែលការធ្វើដំនើរអន្តរជាតិឆ្លងប្រទេសនៅមានការរឹតត្បិតដោយសារស្ថានការណ៍កូវីដ ខណៈការផ្ញើតាមកញ្ចប់ទំនិញនេះហាក់មានការកើនឡើងប្រជាប្រិយភាពខ្លាំងនោះ។
បើគិតតាមប្រភេទនៃគ្រឿងញៀ .នដែលត្រូវបានដកហូត មានថ្នាំប្រភេទមេតំហ្វេតាមីនដែលកើនឡើងច្រើនជាងគេដល់ទៅ ៧៧% ប្រមាណ៤៣.៥គីឡូក្រាមដែលបានចាប់ និងដកហូតបាន ចំណែកថ្នាំប្រភេទអេស្តាស៊ីមានប្រមាណជិត៥គីឡូក្រាម កើនឡើងប្រមាណដល់ជាង ១០០០% ឯណោះប្រៀបទៅនឹងពេលដូចគ្នាពីឆ្នាំមុន និងមានប្រភេទថ្នាំផ្សេងៗទៀតដូចជាថ្នាំអិលអេសឌី ថ្នាំប្រភេទហេម ជាដើមផងដែរ។
បើតាមការបញ្ជាក់របស់អជ្ញាធរ ភាគច្រើននៃថ្នាំចាប់បានពាក់កណ្តាលដើមឆ្នាំនេះ ភាគច្រើនគឺមកពីសហរដ្ឋអាមេ៉រិក ហើយអ្វីដែលគេចាប់អារម្មណ៍ដែរនោះគឺភាគច្រើនគឺពួកឈ្មួញគ្រឿងញៀ .នធំៗ ច្រើនលួចផ្ញើគ្រឿនញៀនចូលមកដាក់ក្នុងកញ្ចប់ទំនិញ បង្កប់ប្រហែល១គីឡូគ្រឿងញៀ .ន។ ក្រៅពីនោះ ប៉ូលីសក៏ចាប់បាននូវករណីផ្ញើគ្រឿងញៀ .នតាមកញ្ចប់ទំនិញតូចៗ ជាការបញ្ជាទិញតាមប្រព័ន្ធអ៊ីនធើណែតផងដែរ។