កូរ៉េខាងត្បូង៖ តាមព័ត៌មានទើបនឹងចែករំលែក មានពលករខ្មែរយើងម្នាក់ទៀតហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេប្រទះដេកស្លាប់កាលពីយប់មិញនេះ បើតាមការចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa បំណងល្អពីខ្ញុំ។
ពលករដែលគេប្រទះឃើញបាត់បង់ជីវិតនេះ មិនទាន់ទទួលព័ត៌មានលម្អិតបន្ថែមទេ ក្រៅពីដឹងថាគាត់ស្នាក់នៅតំបន់អ៊ុលសាន។ មូលហេតុនៃការឈានដល់ការបាត់បង់ជីវិតក៏មិនទាន់ត្រូវបានគេដឹងជាព័ត៌មានដែរ។ យើងនឹងធ្វើការចែករំលែកព័ត៌មានបន្តបន្ទាប់ទៀតឆាប់ៗនេះ។