ប្រយ័ត្នភ្លេចទៅបើក! បងប្អូនពលករខ្មែរទើបចប់អាណត្តិការងារពីកូរ៉េ ជាង ១ពាន់នាក់នេះ កុំភ្លេចទៅដកប្រាក់ធានារ៉ាប់រងនេះវិញ ត្រូវការឯកសារតែ ៣ មុខទេ

កូរ៉េខាងត្បូង៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងនៅថ្ងៃចន្ទនេះ សម្រាប់ដល់បងប្អូនពលករខ្មែរយើងដែលទើបនឹងចប់អាណត្តិ អំពីអត្ថប្រយោជន៍នៃការទទួលបានប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នៅពេលដែលបងប្អូនត្រឡប់មកស្រុកវិញ។

តាមរយៈការចែករំលែកពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ដែលជាតំណាងផ្លូវការរបស់ស្ថាប័នគ្រប់គ្រងពលករធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងប្រចាំការនៅកម្ពុជានោះ បានបង្ហោះចែករំលែកជាការជូនដំណឹងដល់បងប្អូនពលករខ្មែរយើង ដែលបានចប់អាណត្តិការងារនៅកូរ៉េដល់ទៅ ១១១៨នាក់ឯណោះ ដែលបងប្អូនទាំងអស់អាចមកដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) បាននៅពេលមកដល់ស្រុកខ្មែរវិញ។

ប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ) នេះជាអត្ថប្រយោជន៍ដែលបងប្អូនពលករខ្មែរគ្រប់រូបសុទ្ធតែអាចទទួលបាន នៅពេលដែលត្រឡប់មកស្រុកខ្មែរវិញ នៅពេលចប់អាណត្តិការងារនៅកូរ៉េ។ ដូចនេះ បងប្អូនពលករដែលចប់អាណត្តិហើយនៅបន្តធ្វើការក្នុងប្រទេសកូរ៉េ អាចរកមើលឈ្មោះខ្លួនក្នុងតារាងដូចមានខាងក្រោម ហើយអញ្ជើញទៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សនៅភ្នំពេញ ដើម្បីស្នើសុំដកប្រាក់ធានារ៉ាប់រងបាន (សាំសុងហ្វាជេរ)នេះបាន។

ក្នុងនោះដែរ នីតិវិធីដើម្បីធ្វើការដាក់ស្នើសុំដកប្រាក់ធានារ៉ាប់រងរបស់បងប្អូន គឺមិនមានការលំបាកអ្វីនោះទេ គឺបងប្អូនគ្រាន់តែត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែន រូបថតមួយសន្លឹក សៀវភៅធនាគារដែលមានឈ្មោះដូចនឹងលិខិតឆ្លងដែនតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ 023 997 844 / 023 997 855​ ឬអាចចូលទៅមើលទំព័រហ្វេសប៊ុក HRD Korea in Cambodia បន្ថែមបានផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *