កូរ៉េខាងត្បូង៖ មុននេះបន្តិចមានករណីភ្លេីងឆេះនៅនឹងស្ថានីយ៍អ្នកដំណេីរទី១ នៅព្រលានអុីនឆន់ ប្រទេសកូរ៉េខាងត្បូង ដែលមកដល់ពេលនេះត្រូវបានក្រុមពន្លត់អគ្គីភ័យគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន MBC News និងពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។
ករណីនេះត្រូវបានគេរាយការណ៍មកថាចាប់ផ្តើមកើតឡើងម៉ោងប្រហែល២រសៀល ដោយមានឃើញអណ្តាតភ្លើង និងផ្សែងហុយចេញពីផ្នែកខាងលើនៃជណ្តើរយន្តប្រអប់នៅច្រកលេខ៥ ស្ថានីយ៍ចេញដំណើរនៅនឹងជាន់ទី៣ ស្ថានីយ៍អ្នកដំណេីរទី១នៃព្រលានអ៊ីនឆន់អន្តរជាតិ។ តែជាសំណាងល្អនៅពេលដែលឆាបឆេះនោះគឺមិនមាននរណាម្នាក់ប្រើជណ្តើយន្តប្រអប់នោះទេ ហើយដូចនេះក៏មិនមានអ្នកប៉ះពាល់ ឬរងរបួសក្នុងករណីនេះដែរ។
ក្រុមអង្គភាពពន្លត់អគ្គីភ័យជឿថាករណីឆាបឆេះនេះកើតឡើងដោយសារតែករណីទុស្សេខ្សែភ្លើង (electrical short) នៅក្នុងម៉ាស៊ីននៃប្រអប់ជណ្តើរយន្ត តែយ៉ាងណាគេនឹងបន្តស៊ើបអង្កេតករណីនេះបន្តទៀតផងដែរ។ ប៉ុន្តែនៅពេលភ្លេីងឆេះ ផ្សែងហ៊ុយពេញ និង ជះក្លិនឈ្ងៀម ហេីយប្រេីពេលយូរដេីម្បីសំអាតក្លិនដែលឈួរនៅពេញព្រលានយន្តហោះផងដែរ។
