កូរ៉េខាងត្បូងអញ្ជើញតំណាងទូតខ្មែរ និងបរទេសជាង៥០ ទៅពិនិត្យមើលរោងចក្រធំៗរបស់ខ្លួន និងបង្ហាញពីមហិច្ឆិតាស្តារសេដ្ឋកិច្ចពីកូវីដ ចាយលុយពាន់លានដុល្លារ

កូរ៉េខាងត្បូង៖ លោកស្រីទីប្រឹក្សាជាតំណាងស្ថានទូតកម្ពុជានៅកូរ៉េ បានអញ្ជើញទៅដល់ទីក្រុង Jeonju និងតំបន់ Saemangeum នៃខេត្ត Jeollabuk-do ចូលរួមក្នុងកម្មវិធីទស្សនកិច្ចសម្រាប់អង្គទូតបរទេស ទៅតាមទីតាំងគោលនយោបាយសាធារណៈនានារបស់កូរ៉េ ជាមួយបណ្តាអង្គទូតបរទេសនៅកូរ៉េជាង ៥០រូបផ្សេងទៀត កាលនៅថ្ងៃទី ០៨ កក្កដា ២០២១នេះ។

ក្នុងដំណើរទស្សនកិច្ច “Public Policy Site Tour for Diplomatic Corps in Korea 2021” នៅនឹងទីក្រុង Jeonju និងតំបន់ Saemangeum នៃខេត្ត Jeollabuk-do នោះដែរ លោកស្រីទីប្រឹក្សាស្ថានទូតកម្ពុជា រួមជាមួយនឹងអង្គទូតបរទេសនៅក្នុង​ប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៥០រូប ត្រូវបានគេអញ្ជើញទៅធ្វើទស្សនកិច្ចនៅរោងចក្ររបស់ក្រុមហ៊ុន Hyundai Motor នៅទីក្រុង Jeonju ដែលជារោងចក្រផលិតយានយន្តអ៊ីដ្រូសែនដ៏សំខាន់មួយ និងជាអនាគតនៃសេដ្ឋកិច្ចអ៊ីដ្រូសែនរបស់កូរ៉េ ព្រមទំាងទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌល Saemangeum Promotion Center នៅទីក្រុង Buan ដែលជាតំបន់សម្រាប់គម្រោងបង្កើតថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញ (solar and renewable energy power generation) និងស្វែងយល់ពីគោលនយោបាយរបស់ខេត្ត Jeollabuk-do។

តាមរយៈទស្សនកិច្ចទាំងពីរកន្លែងនេះដែរ ភាគីកូរ៉េបានធ្វើបទបង្ហាញពីការពង្រីកគោលនយោបាយបៃតងថ្មី (Green New Deal) នៃ Korean New Deal របស់កូរ៉េ ដែលបង្កើតឡើងដើម្បីស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីកូវីដ-១៩ តាមរយៈការបង្កើត និងអនុវត្តនូវគម្រោង Regionally Balanced New Deal ដែលមានទំហំទឹកប្រាក់ ៧.៥៣ទ្រីលានវ៉ុន ប្រមាណ ៤៧% នៃទឹកប្រាក់សរុបចំនួន ១៦ទ្រីលានវ៉ុន សម្រាប់អនុវត្តក្នុង Korean New Deal នៅតាមបណ្តាតំបន់មួយចំនួន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈកិច្ចសហការរវាងរដ្ឋបាលកណ្តាល និងរដ្ឋបាលខេត្ត និងរវាងទីភ្នាក់ងាររដ្ឋាភិបាល (government agencies) និងវិស័យឯកជន។

 

 

Leave a Reply

Your email address will not be published. Required fields are marked *