ភ្លើងឆេះរោងចក្រនៅថៃ របួសជាង ៣០នាក់ ផ្ទុះខូចខាតដល់ផ្ទះជុំវិញរាប់គីឡូ ខណៈប្រជាជនថៃមិនពេញចិត្តចំពោះចំណាត់ការយឺតយ៉ាវរបស់អជ្ញាធរថៃ

ថៃ៖ យោងតាមបណ្តាញផ្សព្វផ្សាយ និងគេហំព័រ Twitter ភ្លើងដែលឆេះសន្ធោរសន្ធៅនៅនឹងរោងចក្រក្នុងប្រទេសថៃបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អជ្ញាធរហើយ ដែលក្នុងករណីនេះដែរ បានបណ្តាលអោយអ្នកពន្លត់អគ្គិភ័យម្នាក់បានបាត់បង់ជីវិត ចំនែកអ្នករងរបួសមានដល់ជាង២៩នាក់ នេះបើតាមការចុះផ្សាយក្នុងគេហទំព័រសារព័ត៌មាន Reuter ភាសាអង់គ្លេស។

ក្នុងហេតុការណ៍នេះ រោងចក្រដែលឆាបឆេះនេះគឺ រោងចក្រកិនកែវ (expandable polystyrene foam) ដែលក្នុងដំណើរការផលិតនោះមានសារធាតុគីមីមួយប្រភេទឈ្មោះថា styrene monome ជាសារធាតុដែលងាយឆាបឆេះ ហើយនៅពេលដែលឆាបឆេះក៏មានបញ្ចេញនូវផ្សែងពុលផងដែរ ដែលនេះហើយជាមូលហេតុនំាឱ្យមានការឆាបឆេះយ៉ាងខ្លាំង កាលពីព្រលឹមស្រាងថ្ងៃចន្ទម្សិលមិញនេះវេលាម៉ោង ៣ ភ្លឺ។ ការឆាបឆេះនេះ កើតឡើងនៅខេត្តសមុត្រប្រាកាន ប្រទេសថៃ ហើយមានកម្លាំងឆាបឆេះខ្លាំងរាលដាល ទៅដល់តំបន់ក្បែរៗ(ចំងាយប្រមាណ ១០គីឡូម៉ែត្រ) ហើយក្នុងនោះផងដែរប្រជាជនជាច្រើនគ្រួសារត្រូវបានជម្លៀសចេញដើម្បីរក្សាសុវត្ថិភាព។ មានរូបភាព និងវីដេអូចែកចាយក្នុងបណ្តាញសង្គមជាច្រើន ពីឥទ្ធិពលផ្ទុះនៃការឆាបឆេះនេះ ដែលធ្វើឱ្យខូចខាតទ្រព្យសម្បត្តិតាមផ្ទះប្រជាជនជាច្រើនគីឡូម៉ែត្រពីទីតាំងរោងចក្រនេះទៀតផង។

រដ្ឋមន្រ្តីថៃបានមានប្រសាសន៍ថាចំនួនទឹកប្រាក់ដែលខូចខាតបណ្តាលមកពីការឆាបឆេះដ៏ខ្លាំងក្លា នេះមានទំហំ ដល់ទៅជាង ៧០០ លានបាតថៃ ​ប្រហែលនឹង (២១.៧៩ លានដុល្លារ) ហើយរោងចក្រនេះមាន ម្ចាស់រោងចក្រជាជនជាតិតៃវ៉ាន់។ ក្នុងនោះដែរ ទោះជាយ៉ាងណាអគ្គីភ័យនេះតម្រូវឱ្យអ្នកពន្លត់អគ្គីភ័យជាច្រើនធ្វើការពន្លត់អស់ដល់ជាង ១៥ម៉ោងឯណោះ ទើបអាចគ្រប់គ្រងបាន ហើយក្នុងនោះក៏មានផ្ទះប្រជាជននៅក្បែរនោះជាង ៧០ផ្ទះផងដែរ ដែលរងការប៉ះពាល់ពីការឆាបឆេះដ៏ខ្លាំងនេះ។

ចំពោះហេតុការណ៍នេះដែរ ប្រជាជនថៃជាច្រើនបានសំដែងការមិនពេញចិត្តចំពោះចំនាត់ការរបស់រដ្ឋាភិបាលថៃ នៅពាសពេញបណ្តាញសង្គម twitter ដែលពុំបានអន្តរាគមន៍ទាន់ពេលដើម្បីជួយស្រោចស្រង់មហន្តរាយនេះ។ គេបានធ្វើការកាត់ត និង ប្រៀបធៀបអំពីការអន្តរគមន៍ចំពោះករណីភ្លើងឆេះនេះ មិនបានមួយចំនិតនៃការបង្រ្កាបបាតុកម្មដោយបាញ់ទឹកកាលពីពេលកន្លងទៅ។

Leave a Reply

Your email address will not be published. Required fields are marked *