ចែករំលែក! កូរ៉េខាងត្បូងសម្រេចបន្ថែមម៉ោងការងារ ៨ ម៉ោងបន្ថែមពីលើម៉ោងគោល ៥២ម៉ោង សម្រាប់កន្លែងការងារតូចៗសិន ដោយសារបញ្ហាមួយនេះ

កូរ៉េខាងត្បូង៖ សម្រាប់បច្ចុប្បន្ននេះ ក្រសួងការងារកូរ៉េខាងត្បូងសម្រេចបានបន្ថែម​ ៨ម៉ោងទៀត​ សំរាប់កន្លែង​ការងារទំហំតូចដែលមានបុគ្គលិក​ ៥ទៅ​ ដល់​ ២៩នាក់​ បន្តរហូតទៅដល់ឆ្នាំ២០២២ ជាវិធានការសម្របសម្រួលទៅនឹងស្ថានការណ៍ជាក់ស្តែងក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងបរិការណ៍កូវីដនេះ។

តាមរយៈការចែករំលែក ពីការប្រែសម្រួលការផ្សព្វផ្សាយចុងក្រោយរបស់ក្រសួងជំនាញកូរ៉េខាងត្បូង ពីសំណាក់ទំព័រហ្វេសប៊ុក Meng Costa  Page បំណងល្អពីខ្ញុំ បានឱ្យដឹងថា វិធានការថ្មីនេះនឹងបន្តអនុវត្តឱ្យការងារទំហំតូចដែលមានបុគ្គលិក​ ៥ទៅ​ ដល់​ ២៩នាក់ អាចបន្តម៉ោងការងារបានដល់៦០ម៉ោង ដោយមានបន្ថែមជាមួយ៨ម៉ោងទៀត ពីលើម៉ោងគោល ៥២ម៉ោង ដែលពីដើមឡើយគេកំណត់ឱ្យអនុវត្តពីថ្ងៃទី ១កក្កដានេះទៅសម្រាប់កន្លែងការងារដែលមានបុគ្គលិកពី ៥ ដល់ ៤៩នាក់នោះ។

ជាមួយនឹងការកែសម្រួលនេះ មានន័យថាកន្លែងការងារដែលមានសមាជិកពី ៣០ ដល់ ៤៩នាក់នឹងត្រូវចាប់ផ្តើមអនុវត្តម៉ោងការងារកំណត់ ៥២ម៉ោងនេះ គឺ៤០ម៉ោង (៥ម៉ោង ក្នុង១ថ្ងៃ) បូកជាមួយនឹង ១២ម៉ោងជាម៉ោងបន្ថែមដែលអនុញ្ញាតបាន។ តែសម្រាប់កន្លែងការងារដែលមានបុគ្គលិក​ ៥ទៅ​ ដល់​ ២៩នាក់​វិញ គឺត្រូវបានអនុញ្ញាតឱ្យបន្ថែមបាន៨ម៉ោងទៀតពីលើម៉ោងគោល ៥២ ម៉ោងដែលកំណត់ថ្មីនោះ ដែលនឹងកើនដល់ ៦០ម៉ោង ក៏ប៉ុន្តែការបន្ថែមម៉ោងនេះ នៅនឹងកន្លែងការងារ ពលករ​ រឺ​ កម្មករត្រូវតែផ្តល់ការយល់ព្រមផងដែរ។ ការបន្ថែមម៉ោង ៨ ម៉ោងសម្រាប់កន្លែងការងារដែលមានបុគ្គលិក​ ៥ទៅ​ ដល់​ ២៩នាក់​នេះ គឺនឹងត្រូវអនុវត្តរហូតឆ្នាំ២០២២វិញ។

បើតាមការបញ្ជាក់របស់ក្រសួងការងារកូរ៉េខាងត្បូងការបន្ថែមម៉ោងថែមនេះ គឺដោយសារតែ​ កូរ៉េខាងត្បូងបច្ចុប្បន្ននេះហាក់មានការពិបាករកកម្លាំងពលកម្មក្នុងស្រុក​ ហេីយការផ្គត់ផ្គង់​ កម្លាំងពលកម្មជនបរទេស​ត្រូវបានពន្យាពេលដោយសារតែបញ្ហាកូវីដដែរនោះ។

Leave a Reply

Your email address will not be published. Required fields are marked *