កូរ៉េខាងត្បូង៖ តាមការជូនដំណឹងចែករំលែកដោយទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ នៅមុននេះបន្តិច មានពលករខ្មែរយេីងម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានអាការ:គាំងបេះដូងនៅព្រឹកថ្ងៃអាទិត្យនេះ នឹងបានដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ តែមិនអាចសង្រ្គោះបាន បានបាត់បង់ជីវិតមុននេះ។
ជាដដំណឹងក្រៀមក្រំ ពលករខ្មែរយេីងដែលបានបាត់បង់ជីវិតនេះឈ្មោះ សែម ធារ៉ា នៅតំបន់ហ្វាសុង មានអាការ:គាំងបេះដូងនៅម៉ោង ៨ព្រឹក បានដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកូរ៉េ តែមិនអាចសង្រ្គោះបាន ហើយក៏បានបាត់បង់ជីវិតមុននេះ មួយសន្ទុះទៅហើយ។
សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពពលករខ្មែរយើងខាងលើនេះ។ យើងនឹងធ្វើការផ្តល់ព័ត៌មានបន្ថែមទៀតទាក់ទងនឹងករណីនេះនៅពេលមានព័ត៌មានបន្តបន្ទាប់ទៀត។