នៅកម្ពុជាត្រឹម ៣៧អង្សាសេក្តៅប៉ុននេះ! ចុះទំរាំទីក្រុងមួយនេះ សីតុណ្ហភាពដល់ ៥៣.២អង្សាសេ ក្តៅជាងគេបង្អស់លើផែនដីក្នុងឆ្នាំ២០២១

កាលពីថ្ងៃទី២២ ខែមិថុនា កម្តៅនៅក្រុង Nuwaiseeb ប្រទេសគូវែត ឡើងដល់៥៣,២អង្សាសេ ដែលត្រូវបានចាត់ទុកជាកម្តៅដ៏ខ្លាំងជាងគេនៅលើភពផែនដី នាអំឡុងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍អាកាសធាតុដែលដកស្រង់ដោយ Gulf News ។

កម្តៅ៥៣,២អង្សាសេនៅក្រុង Nuwaiseeb ជាកំណត់ត្រាដ៏ខ្ពស់លើកទី២ក្នុងរយៈពេលតិចជាង១ខែក្នុងប្រទេសគូវែត ដោយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក គូវែត ក៏ស្ថិតក្នុងបញ្ជីក្រុងចំនួន១៤៣ លើមានអាកាសធាតុក្តៅជាងគេលើពិភពលោកផងដែរ។

បន្ទាប់ពីក្រុង Nuwaiseeb របស់គូវែត ក្រុងនៅក្នុងប្រទេសអ៊ីរ៉ាក់ មានកម្តៅឡើងដល់៥១,៦អង្សារសេរ ខណៈក្រុង Omidiyeh របស់អ៊ីរ៉ង់ ដល់៥១អង្សាសេ។ រីឯបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាដូចជា អេមីរ៉ាតអារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអូឌីត បានឡើងដល់ជាង៥០អង្សាសេ នាអំឡុងខែមិថុនា កន្លងមក។

កម្តៅដែលខ្ពស់បំផុតគឺ៥៦,៧អង្សាសេនៅជ្រលង Death Valley រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក ដែលត្រូវបានកាលពីឆ្នាំ១៩១៣។ នៅអាហ្វ្រិក ក្រុង Kebili ប្រទេសទុយនីស៊ី មានកំណត់ត្រាក្តៅជាងគេ គឺ៥៥អង្សាសេនៅឆ្នាំ១៩៣១ រីនៅតំបន់អាស៊ីកន្លងមក គឺអឺរ៉ង់ដែលមាន៥៤អង្សារសេ កាលពីឆ្នាំ២០១៧។

កាលពីឆ្នាំ២០២០ កោះ Symour ក្នុងតំបន់អង់តាកទិក មានកម្តៅខ្ពស់បំផុត ២០,៧អង្សាសេ។ បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិ កម្តៅនៅឧបទ្វីបអង់តាកទិក កើនឡើងជិត៣អង្សាសេ នារយៈពេលជាង៥០ឆ្នាំចុងក្រោយនេះ៕

ប្រភពអត្ថបទទាំងស្រុងពី៖ សារព័ត៌មាន ថ្មីៗ

Leave a Reply

Your email address will not be published. Required fields are marked *