ដល់ពេលសងសឹកហើយ! កូរ៉េខាងជើងត្រៀមបង្ហោះសារប្រឆាំងក្រុងសេអ៊ូលជាង ១២ លានច្បាប់ តាមបាឡុងជាង ៣០០០ គ្រឿង

សេអ៊ូល៖ កូរ៉េខាងជើងកំពុងរៀបបញ្ជូនសារប្រឆាំងរដ្ឋាភិបាលកូរ៉េខាងត្បូងប្រមាណ ១២ លានច្បាប់ បង្ហោះមកកូរ៉េខាងត្បូងវិញ តាមរយៈបាឡុងជាង ៣០០០ គ្រឿង បើតាមការរាយការណ៍របស់សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង។

បើតាមការរាយការណ៍ដដែលនេះ បានឱ្យដឹងថា សារប្រឆាំងទាំង ១២ លានច្បាប់នេះ បញ្ជាក់ពីការខឹងសម្បារ និងស្អប់ខ្ពើមចំពោះទង្វើររដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានមកពីគ្រប់ស្រទាប់វណ្ណៈនៃប្រជាជនកូរ៉េខាងជើង ហើយនឹងត្រូវចែកចាយ បង្ហោះតាមរយៈបាឡុងជាង ៣០០០ ដែលនឹងចូលមកដល់គ្រប់ទីកន្លែងក្នុងកូរ៉េខាងត្បូង នាពេលឆាប់ៗដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប ក្រសួងរួបរួមជាតិកូរ៉េខាងត្បូង បានសម្តែងការសោកស្តាយ និងទាមទារឱ្យក្រុងព្យុងយ៉ាងបញ្ឈប់រាល់សកម្មភាពទាំងនេះភ្លាមៗ ដែលជាសកម្មភាពប៉ះពាល់ដល់ស្មារតីកិច្ចព្រមព្រៀងកិច្ចប្រជុំកំពូលអន្តរកូរ៉េកន្លងមក។ យ៉ាងណាមិញ ភាគីកូរ៉េខាងជើង បានទាត់ចោលការទាមទាររបស់កូរ៉េខាងត្បូង និងលើកឡើងថា កិច្ចព្រមព្រៀងនោះ បានក្លាយជាឯកសារខ្មោចទៅហើយ។

ការបង្ហោះសារនេះ ជាសកម្មភាពឆ្លើយតបទៅនឹងទង្វើរបស់កូរ៉េខាងត្បូងក្នុងការបង្ហោះសារប្រឆាំងចូលក្នុងទឹកដីកូរ៉េខាងជើង ពីសំណាក់ក្រុមសកម្មជនដែលបានភៀសខ្លួនពីកូរ៉េខាងជើងកន្លងមក ដែលបានសកម្មភាពនោះបានដុតកម្តៅទំនាក់ទំនងរដ្ឋទាំងពីរកន្លងមក នាំឱ្យកូរ៉េខាងជើងកាត់ផ្តាច់ទំនាក់ទំនងយោធាតាមព្រំដែន ការបំផ្ទុះអាគារការិយាល័យទំនាក់ទំនង រួមនឹងការព្រមានបញ្ជូនទ័ពចល័តចូលតំបន់ព្រំដែនគ្មានកងទ័ពរបស់កូរ៉េទាំងពីរផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *