កូរ៉េខាងត្បូង៖ «ខ្ញុំស្រឡាញ់អ្នកណាស់» ជាពាក្យសម្តីមួយម៉ាត់ដែលកីឡាការិនីលំដាប់ពិភពលោក ស្រួង ភាវី បានសរសេររៀបរាប់ពីទឹកចិត្តគោរពស្រលាញ់ និងដឹងគុណចំពោះជាតិកម្ពុជា ក្នុងឱកាសដែលគាត់បានប្រកួតឈ្នះកីឡាស្នូកឃ័រពានរង្វាន់ជើងឯកពិភពលោកថ្មីៗចុងក្រោយនេះ។
ចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកស្រីផ្ទាល់ កីឡាការិនីឆ្នើម ស្រួង ភាវី បានបញ្ជាក់ថាដើម្បីឈានទៅបានសម្រេចបនូវជោគជ័យក្នុងអាជីពនៃជ័យលាភីដ៏អស្ចារ្យនេះ កីឡាការិនីរូបនេះបានខំប្រឹងហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃមិនសម្រាក ខំឡើងធ្លាក់ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដែលនេះគឺសុទ្ធតែដើម្បីជាតិកម្ពុជា។
កីឡាការិនីរូបនេះបានបញ្ជាក់ថា «ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បីអ្នកព្រោះអ្នកបានផ្ដល់កំណើតនិងអត្តសញ្ញាណដល់ខ្ញុំនិងជនជាតិខ្ញុំ។ កំឡុងពេលប្រកួតដ៏ស្វិតស្វាញកន្លងមក ខ្ញុំមិនទាន់ប្រាប់ពុកម៉ែបងប្អូនទុកជាមុនឡើយ ព្រោះមិនចង់ឱ្យបារម្ភ។ ថ្ងៃនេះខ្ញុំបានទទួលពានជើងឯកពិភពលោកលេខ1🏆🏆🏆💝 បានសម្រេចហើយ ក៏ព្រោះតែកិត្តិយសកម្ពុជាលើឆាកអន្តរជាតិក្នុងសម័យកូវីដ១៩ក៏ដោយ។»
ភាវីក៏បានថ្លែងអំណរគុណនូវការពុះពារតស៊ូរបស់ខ្លួនឯងដែលខំប្រឹង អរគុណបងប្អូនជនជាតិខ្មែរដែលតែងតែបន្តគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់គាត់ដើម្បីអាចសម្រេចបានបុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយ បានផ្ដល់កំណើតដល់កីឡាការិនីរូបនេះផ្ទាល់។ ខ្ញុំស្រឡាញ់អ្នកណាស់🙏🙏🙏💝🇰🇭🇰🇷💝
សូមបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក៏បានចេញនូវសារលិខិតអបអរសាទរមួយជូនចំពោះ កីឡាការិនីឆ្នើម ស្រួង ភាវី ក្នុងឱកាសដែលកីឡាការិនីដ៏ឆ្នើមរបស់ខ្មែរយើងរូបនេះ ទទួលបានជ័យលាភីជើងឯកក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ Blue One Resort LPBA Championship (ផ្នែកនារីនៅសាធារណរដ្ឋកូរ៉េ) នេះផងដែរ។
កីឡាការិនីឃ្នូកឃ័រកម្ពុជា ស្រួង ភាវី បានគ្រងជើងឯក Blue One Resort LPBA Championship លំដាប់ពិភពលោកលើកដំបូង បន្ទាប់ពីឈ្នះដៃគូជាកីឡាការិនីម្ចាស់ផ្ទះកូរ៉េខាងត្បូងដោយលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃចន្ទទី២១ មិថុនា ២០២១ថ្មីៗនេះ។ បើតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្រួង ភាវី ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានប្រាប់ថា នេះជាលើកដំបូងរបស់គាត់ដែលបានឈ្នះជើងឯកក្នុង ការប្រកួតស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប៦៤នាក់សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។
ព្រឹត្តិការណ៍ប្រកួតនេះបានប្រព្រឹត្តទៅរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយដែលនារីខ្មែររៀបការជាមួយបុរសកូរ៉េ និងបានទៅរស់នៅទីនោះបានខ្លួនក្លាយជាកីឡាករឃ្នូករកំពូលលំដាប់ពិភពលោកបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ បន្ទាប់ពីគាត់បានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ។ សម្រាប់ការឈ្នះជើងឯកនេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន២០លានវ៉ុន (ប្រហែលជា១៧៥៧៩ដុល្លារអាមេរិក)។ ជាពិសេសអ្នកគាំទ្រទូទាំងប្រទេសកូរ៉េបានអបអរសាទរស្ទើរទូទាំងប្រទេសដល់កីឡាការិនីកម្ពុជា និងទង់ជាតិកម្ពុជាត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ប្រកួត៕