អនិកជនខ្មែរនៅកូរ៉េមួយរូប សរសេរសារយ៉ាងវែងអន្លាយ ថ្លែងពីអារម្មណ៍ពិតចំពោះ លោក ឡុ​ង ឌីម៉ង ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ

ភារកិច្ចចម្បងរបស់ឯកអគ្គរាជទូតគ្រប់ៗរូប គឺធ្វើជាតំណាងឱ្យជាតិកម្ពុជានៅបរទេស ហើយក៏ជាអាណាព្យាបាលរបស់ប្រជាជនខ្មែរនៅបរទេសផងដែរ។ សម្រាប់នៅប្រទេសកូរ៉េ លោក ឡុង​ ឌីម៉ង ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េ តែងតែយកចិត្តទុកដាក់លើប្រជាជនខ្មែរគ្រប់ៗរូប ដែលមានវត្តមាននៅលើទឹកដីកូរ៉េនេះ។ ជាក់ស្តែង បងស្រី Lee Ayourita ដែលជាអនិកជនខ្មែរនៅកូរ៉េមួយរូប បានចែករំលែកអត្ថបទសារព័ត៌មានមួយ អំពីលោកទូត ឡូង ឌីម៉ង ភ្ជាប់ជាមួយសារសំណេរយ៉ាងវែងអន្លាយ ក្នុងហ្វេសប៊ុករបស់បងស្រី បង្ហាញពីអារម្មណ៍ពិតចំពោះអាណត្តិរបស់លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ដូចខាងក្រោម៖

«ខ្ញុំសូមនិយាយចេញពីអារម្មណ៍ខ្ញុំពិត ខ្ញុំមកធ្វេីការជាពលករនៅប្រទេសកូរ៉េ ១៥ ឆ្នាំកន្លងមកហេីយ ដោយសារជីវភាពខ្វះខាត ទោះលំបាក ទាំងការងារ នឹងវប្បធម៌ ជាពិសេសភាសានិយាយហ្នឹងតែម្តង។ ពេលឈឺធ្ងន់ម្ដងៗ មិនមានអ្នកបកប្រែអោយ មិនដឹងជាទៅពឹងអ្នកណា មិនដែលស្គាល់ថាអ្នកណាជាអ្នកធ្វេីការនៅស្ថានទូត ក្នុងស្ថានទូតមានបុគ្គលិកប៉ុន្មាននាក់ ធ្វេីការជូនប្រជាជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងនេះទេ។

ស្រាប់មកដល់វគ្គ អគ្គរាជទូតជេីងឆ្នេីមរាល់ថ្ងៃនេះ (ឡុង ឌីម៉ង់) ខ្ញុំមានអារម្មណ៍រំភេីបខ្លាំងមែនទែន មិនខ្វល់ថាគាត់មកកាន់អោយ នយោបាយខាងណាទេ សំខាន់គាត់មកគ្រប់គ្រងភ្លាម គាត់មានការគិតគូរដល់បងប្អូនខ្មែរ ដែលខ្វះកន្លែងស្នាក់នៅ សួរសុខទុក្ខពលករខ្មែរ ដែលជួបការលំបាកតាមតំបន់ តាមរោងចក្រ តាមកន្លែង ចាត់ចែងក្រុមការងារអោយចុះជួយ ឬសួរសុខទុកអ្នកជំង្ងឺតាមពេទ្យ ទោះមិនបានទាំងអស់ក្តី តែគាត់សស្រាក់សស្រាំ ជួយដល់បងប្អូនទោះក្រុមការងារមានមិនដល់ ១០ នាក់ផង។

ការគិតគូរជួយដល់ប្រជាជនខ្មែរ រាបសិបមុឺននាក់ ពួកគាត់តាំងនាមជំនួសអោយ ឪពុកម្ដាយពួកយេីង ទោះមិនបានទាំងអស់ ក៏ជាការខិតខំប្រឹងប្រែង នឹងជ្រុំជ្រែងយ៉ាងពេញទំហឹងរបស់ពួកគាត់ផងដែរ ហេីយចំណែកផ្នែកជំនួញវិញគឺបង្កេីនការទំនាក់ទំនងល្អៗយ៉ាងច្រេីន ដេីម្បីអោយប្រទេសជាតិរីកចំរេីន បុគ្គលល្អមិនគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាធំ មេដឹកនាំល្អតែងតែលេីកទឹកចិត្តកូនចៅ នាំកូនចៅទៅកាន់ភាពជោគជ័យ។

សូមទោសបងប្អូន បេីខ្ញុំនិយាយអ្វីខុសត្រង់ណាក្ដី តែនេះខ្ញុំនិយាយចេញពីអារម្មណ៍ខ្ញុំផ្ទាល់ ខ្ញុំរវល់ណាស់ មិនមានពេលទ្រជេីងអ្នកទេ តែបុគ្គលល្អ ខ្ញុំលេីកទឹកចិត្តគាត់ដេីម្បីអោយពួកគាត់មានកំលាំងចិត្តបន្តដំណេីរជួយបងប្អូនខ្មែរបន្ដទៅមុខទៀតណា អ្វីៗដែលល្អចេះលេីទឹកចិត្ត ពេលខុសកុំចាំតែបន្ទោស ជាន់ពន្លិចអី ធ្វេីល្អ មួយម៉ឺន មួយលានដង មិនស្មេីរខុសមួយដងទេ»។

Leave a Reply

Your email address will not be published. Required fields are marked *