មិនយូរទេ ខ្មែរយើងនៅកូរ៉េ អាចនឹងទទួលវ៉ាក់សាំងកូវីដហើយ!! ដូចនេះ គួរដឹងជាមុន ក្រោយចាក់វ៉ាក់សាំង បើមានលេចចេញអាការៈ ៨ ចំនុចនេះត្រូវធ្វើបែបណា

កូរ៉េខាងត្បូង៖ ជាមួយនឹងការវិវត្តទៅកាន់តែឆាប់រហ័សនៃដំណើរការចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូង គេរំពឹងថាប្រជាជនទូទៅកម្រិតពីអាយុ ១៨ ឆ្នាំដល់ ៥៩ឆ្នាំនឹងអាចចាប់ផ្តើមទទួលបានវ៉ាក់សាំងកូវីដពីអំឡុងដើមខែកក្កដានេះ ខណៈដែលពលករបរទេសដែលធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏នឹងអាចទទួលបានការចាក់វ៉ាក់សាំងកូវីដនេះមិនយូរមិនឆាប់នេះដែរ បើតាមការប្រកាសរបស់អជ្ញាធរជាបន្តបន្ទាប់មកនោះ។

បើតាមផែនការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់ពីខែកក្កដា ដល់ចុងខែកញ្ញាខាងមុខនេះ គ្រោងការណ៍ផ្តល់វ៉ាក់សាំងនឹងពង្រីកឱ្យបានដល់ចំនួនមនុស្ស ៣៦លាននាក់ ដែលយ៉ាងហោចណាស់នឹងអាចបានទទួលវ៉ាក់សាំង១ដូសរួចរាល់។ តាមការចែករំលែករបស់ទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ក៏បានឱ្យដឹងថាកន្លងមកនេះ ក៏មានបងប្អូនខ្មែរយើងខ្លះនៅក្នុងប្រទេសកូរ៉េខាងត្បូង​ បានចាក់វ៉ាក់សាំងកូវីដនេះរួចហេីយ​ដែរ។

ក្នុងនោះដែរ ទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ក៏បានធ្វើការចងក្រងនូវចំណុចសំខាន់ ៨ ចំណុចដែលបងប្អូនខ្មែរយើងគួរដឹង និងគួរអនុវត្តនៅក្រោយពេលចាក់វ៉ាក់សាំងកូវីដ ក្នុងករណីដែលមានអាការៈប្រតិកម្មណាមួយនោះ៖

១. ក្នុងករណីគ្រុនក្តៅ ក្រោយបានចាក់ថ្នាំបង្ការ បងប្អូនត្រូវសម្រាក និងផឹកទឹកឱ្យបានគ្រប់គ្រាន់

២. ប្រសិនបើមានអាការៈកើតឡើងដូចជា ករណីកើនឡើងកម្តៅ ឈឺសាច់ដុំ ទ្រោមខ្លួន សូមប្រើថ្នាំបញ្ចុះកម្តៅ

៣. ប្រសិនបន្តឈឺ ឬហើមកន្លែងចាក់រហូតដល់ ៤៨ម៉ោង ត្រូវរកគ្រូពេទ្យដើម្បីទទួលការព្យាបាល

៤. ក្រោយចាក់ក្នុងរយៈពេល ៤អាទិត្យ ប្រសិនបើមានអាការៈពិបាកដកដង្ហើម ឈឺទ្រូង ហើមជើង ត្រូវរកគ្រពេទ្យព្យាបាល

៥. បន្តឈឺក្បាលចាប់ពី ២ថ្ងៃឡើងទៅ ឬបើលេបថ្នាំហើយនៅមិនតែប្រសើរឡើង ត្រូវរកគ្រូពេទ្យដើម្បីព្យាបាល

៦. ភ្លាមៗប្រសិនបើមានអាការៈបន្ថែម ដូចជាខ្សោយកំលាំង ជាំ ហូរឈាម ត្រូវរកគ្រូពេទ្យដើម្បីព្យាបាល

៧. នៅពេលមានអាការៈ ពិបាកដកដង្ហើម វិលមុខខ្ញាល់ ហើមមុខ ឬចេញកន្ទួលក្រហមពេញខ្លួន ត្រូវខលហៅ ១១៩ ហើយរកមើលបន្ទប់សង្គ្រោះបន្ទាន់

៨. ក្រោយចាក់ក្នុងករណី បាត់បង់ស្មារតី ឬដួលសន្លប់ សូមខលហៅ ១១៩ ហើយរកមើលបន្ទប់សង្គ្រោះបន្ទាន់

ដកស្រង់ទាំងស្រុងពី៖ ទំព័រហ្វេសប៊ុក Meng Costa បំណងល្អពីខ្ញុំ

Leave a Reply

Your email address will not be published. Required fields are marked *