ប្លែកខ្លាំងណាស់! មន្ត្រីស្រុកចិន ច្រឡំដុតចោលលិខិតឆ្លងដែនភ្ញៀវបរទេសរាប់រយនាក់ ទាំងកូរ៉េខាងត្បូងផង ដោយសារតែហេតុផលមិននឹកស្មានដល់មួយនេះ!

កូរ៉េខាងត្បូង៖ លិខិតឆ្លងដែនជនបរទេសដល់រាប់រយនាក់ ក្នុងនោះមាន ៣១នាក់របស់ជនជាតិកូរ៉េខាងត្បូងផង ត្រូវបានគេច្រលំដាក់ដុចកំទេចចោលនៅក្នុងប្រទេសចិន ជារឿងមិនគួរឱ្យជឿដែលអាចនឹងកើតឡើងបាន នេះបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអង្គារនេះ។

បើតាមការចុះផ្សាយ ព្រឹត្តិការណ៍ជាកំហុសមិនគួរឱ្យជឿនេះកើតឡើងនៅនឹងទីតាំងមណ្ឌលចត្តាឡីស័កនៅទីក្រុងប៉េកាំង ប្រទេសចិន។ បើតាមការបញ្ជាក់របស់អជ្ញាធរចិនបានឱ្យដឹងថា កាលពីថ្ងៃទី៤ មិថុនា ២០២១នេះ នៅពេលដែលភ្ញៀវទេសចរបរទេសជាច្រើនប្រទេស ក្នុងនោះមាន ៣១នាក់ផងមកពីប្រទេសកូរ៉េខាងត្បូង បានធ្វើដំណើរតាមជើងយន្តហោះទៅដល់ព្រលានយន្តហោះប៉េកាំង អ្នកទាំងនោះត្រូវគេតម្រូវឱ្យធ្វើចត្តាឡីស័កនៅនឹងទីតាំងសណ្ឋាគារដែលគេបានកំណត់ទុកឱ្យ ហើយនៅពេលនោះដែរ មន្ត្រីនៅនឹងព្រលានយន្តហោះក៏បានប្រមូលយកលិខិតឆ្លងដែនរបស់អ្នកជាប់ចត្តាឡីស័កទាំងអស់យកមកទុកក្នុងថង់មួយរួមគ្នា។

ចៃដន្យអី បើតាមការបញ្ជាក់របស់អជ្ញាធរ គឺមន្ត្រីដែលនៅនឹងមណ្ឌលចត្តាឡីស័កនោះ បែរជាច្រលំយកថង់ដែលដាក់លិខិតឆ្លងដែនទាំងអស់រួមគ្នានោះ ទៅដាក់ជាមួយថង់សំរាមដទៃទៀត និងដុតបំផ្លាញចោលដោយមិនដឹងទាល់តែសោះ ដោយគិតថាថង់ផ្លាស្ទិកដាក់លិខិតឆ្លងដែននោះ ជាថង់សំរាមដូចថង់ដទៃៗទៀតដែរ។

យ៉ាងណាមិញ ក្នុងករណីដ៏ហួសចិត្តនេះ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា ខ្លួនបានចេញវិធានការបន្ទាន់ ដើម្បីជួយសម្រួលតម្រូវការចាំបាច់នានាសម្រាប់ប្រជាជនកូរ៉េខាងត្បូងរបស់ខ្លួនរួចរាល់ហើយដែរ។ មន្ត្រីការបរទេសកូរ៉េខាងត្បូងមួយរូបបញ្ជាក់ថា ខ្លួនបានធ្វើការចេញនូវលិខិតឆ្លងដែនថ្មីភ្លាមៗសម្រាប់ឱ្យប្រជាជនខ្លួនទាំង ៣១នាក់នោះ និងសម្របសម្រួលស្នើឡើងវិញទាំងស្រុងនូវដំណើរការធ្វើទិដ្ឋាការ និងឯកសារចាំបាច់នានាជាមួយភាគីអជ្ញាធរចិន ដើម្បីជួយដោះស្រាយបញ្ហាឱ្យប្រជាជនខ្លួន។

ក្នុងនោះដែរ ស្ថានទូតកូរ៉េខាងត្បូងប្រចាំនៅក្រុងប៉េកាំង ក៏បានដាក់ការតវ៉ាទៅភាគីអជ្ញាធរចិនផងដែរទាក់ទងនឹងបញ្ហានេះ ហើយភាគីចិនក៏បានសុំការអភ័យទោសសម្រាប់កំហុសដែលមិននឹកស្មានដល់នេះផងដែរ ហើយក៏បានស្នើរ៉ាប់រងចេញថ្លៃចំណាយលើការធ្វើចត្តាឡីស័កនៅទីក្រុងប៉េកាំងនេះ និងថ្លៃចំណាយនានាក្នុងការស្នើសុំទិដ្ឋាការផងដែរ។

រួបតំណាង

 

Leave a Reply

Your email address will not be published. Required fields are marked *