ខ្មែរយើងមកកូរ៉េខំរក និងសន្សំលុយបានទាំងលំបាក តែប្រយ័ត្នគិតខុស ចាញ់បោកគេរឿងមួយនេះ! មិនមែនរឿងថ្មីទេ តែក៏មានអ្នកចាញ់បោកថ្មីៗរហូតដែរ

កូរ៉េខាងត្បូង៖ គិតអោយច្បាស់បេីមិនចង់ក្លាយជា​ 삼겹살 ។

ខ្ញុំសូមរំលឹកដល់បងប្អូននៅប្រទេសកូរ៉េ​ សូមអោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់​ និង​ ពិចារណាអោយបានល្អិតល្អន់​ មុននឹងដាក់លុយវិនិយោគផ្សេងៗ​ កន្លងមកនេះ​ មានកម្មវិធីបោកប្រាស់​គ្រប់រូបភាព​ បានអូសទាញបងប្អូនខ្មែរអោយដាក់លុយវិនិយោគដេីម្បីបាន​ភាគលាភ​ត្រឡប់មកវិញខ្ពស់​ ហេីយក្រុមខ្សែបណ្តាញទាំងនោះ​ សុទ្ធតែបានរៀននៅវិធីអូសទាញមេរៀនជោគជ័យ​ និងរបៀប show បង្ហាញអោយបងប្អូនទុកចិត្ត​ អ្នកបោកប្រាស់គឺមានរូបភាពបោកគ្រប់ទំរង់​ ដេីម្បីធ្វេីជាអន្ទាក់​ស្ទូចយក​សំរាប់អ្នកដែលងាយសុីសន្ទូច​ ។

គេដឹងថាអ្នកនៅកូរ៉េភាគច្រេីនមានប្រាក់ចំណូលខ្ពស់​ និង​ ទៀងទាត់​ ហេីយងាយស្រួលអូសទាញ​ បងប្អូនមកទីនេះរកលុយទាំងលំបាក់​ ទម្រាំបានលុយ​ ធ្លាក់ញេីសឈាម​ ផ្សងគ្រោះថ្នាក់​ និងរហូតដល់បាត់បង់ជីវិតក៏មាន​ ដេីម្បីធ្វេីការរកប្រាក់​ យ៉ាងណាមិញមុននឹងយកលុយរបស់យេីងទៅអោយអ្នកណា​ត្រូវគិតអោយច្បាស់​ ។

ទី១​ កុំលោភលន់​ គ្មានអ្វីដែលបានដោយងាយស្រួល​ មិនធ្វេីអីទទួលផលខ្ពស់​ កុំចង់បានអ្វីដែលមិនមែនជាខំប្រឹងរបស់យេីង។
ទី២​ កុំជឿលេីរូបភាពដែលគេបង្ហាញ​ បេីគ្រាន់ត្រឹមឃេីញ​ខាងក្រៅ​ របស់ខ្លះ​ អាចជួល​ រឺ​ ខ្ចីគេក៏ថាបាន​ ទោះជាគេទទួលបានផលពិត​ តែយេីងត្រូវដឹងថា​ ទទួលផលម្នាក់​ វិនាស១០នាក់​ក៏មាន​ ។
ទី៣​ កុំប្រថុយលេីការងារដែលយេីងមិនចេះ​ មិនដឹងច្បាស់​ សម័យបច្ចេកវិទ្យា​ គេអាចបង្កេីតទំរង់ផ្សេងៗ​ ដេីម្បីអោយយេីងត្រជាក់ភ្នែក​ ។
ទី៤​ ស្រាវជ្រាវ​ ធ្វេីការស្វែងយល់និតិវិធី​ ផ្នែកច្បាប់​ កិច្ចសន្យាការពារហានិភ័យ​ និង​ ប្រវត្តិរបស់អាជីវកម្ម​ ប្រភពចំណូល ។
ទី៥​ ពាក្យដែលគេលេីកទឹកចិត្តកុំអោយដកថយនោះ​ គឺជោគជ័យបានលុយ​ ខាតចាត់ទុកជាបទពិសោធន៍​ ហេីយគេម្ចាស់គម្រោងគឺដឹងផ្លូវបញ្ចប់រួចហេីយ​ ហេីយពាក្យនេះអត្តន័យផងដែរ​ បេីយេីងធ្វេីវាដោយខ្លួនឯង​ ។

អ្វីដែលយេីងគួរចងចាំ​ កុំលោភលន់​ កុំចង់បានរបស់គេ​ កុំជឿ​ គ្មានអ្វីដែលបានដោយងាយស្រួល​ បានដោយទទេ​ កុំផ្ញេីសាច់ក្នុងមាត់ខ្លា​ គឺយេីងមិនងាយខ្លាចជាជនរងគ្រោះ​។ ជនរងគ្រោះជាច្រេីននៅប្រទេសកូរ៉េ​ បានត្រឹមតែសោកស្តាយ​ ខាតលុយ​ ខាតវេលា​ ខកបំណង​ និង​ មានវិប្បដិសារី​ ដោយសារភាពជោគជ័យគិតខុស១ពេល​។

នេះជាការចែករំលែកនូវមេរៀន និងបទពិសោធន៍ដ៏ល្អពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ហើយយើងសង្ឃឹមថាបងប្អូនខ្មែរយើងទាំងអស់នៅក្នុងប្រទេសកូរ៉េ យល់ដឹងពីបញ្ហានេះឱ្យបានច្បាស់ និងសម្រេចចិត្តដោយច្បាស់លាស់ និងមានការទទួលខុសត្រូវ ដឹងពីហានិភ័យនៃការវិនិយោគនីមួយៗ មុននឹងធ្វើការសម្រេចចិត្ត។ យើងមិនចង់ឱ្យបងប្អូនត្រូវយកប្រាក់ដែលខំសន្សំបានពីធ្វើការទាំងនឿយហត់យប់ថ្ងៃ ទៅចាញ់បោកពួកខិលខូចនោះទេ។

 

Leave a Reply

Your email address will not be published. Required fields are marked *