សិក្ខាសាលាពិសេសសម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ «បំលែងខ្លួនពីពលករទៅជាសហគ្រិនដែលមានគុណភាពក្រោយចប់អាណត្តិ»។
សម្រាប់បងប្អូនសហគមន៍ខ្មែរយើង ជាពិសេសបងប្អូនពលករ-ពលការិនីខ្មែរយើង រស់នៅក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ អាចចូលរួមដោយសេរី ដែលជាឱកាសដ៏ល្អក្នុងការទទួលយកនូវពុទ្ធិ គំនិត បទពិសោធន៍ថ្មីៗសម្រាប់ត្រួសត្រាយផ្លូវទៅពេលអនាគត នៅពេលដែលអាណត្តិការងារនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបញ្ចប់ ហើយត្រូវទៅប្រទេសកម្ពុជាវិញ។
វាគ្មិនឆ្នើម និងមានបទពិសោធន៍ខ្ពស់ ដែលចូលរួមធ្វើបទបង្ហាញរួមមាន៖ (១) លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club និង (២) លោក ស៊ាង ធនិន អគ្គនាយក CEO Master Club Investment Plc.
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ពីម៉ោង 4:00 ដល់7:00 យប់ (ម៉ោងនៅកូរ៉េ)
– ចូលតាម Zoom ចុះឈ្មោះតាមនេះ៖ https://forms.gle/CCBv3Ww7Lbetwx2FA
– ចូលដោយផ្ទាល់នៅហាង វេហាស៍ VERA (ទីតាំង📍: កែងផ្លូវ전안시네 ជិះតាក់ស៊ីត្រឹមតែ ៥នាទី ពី 두정역 ឬ 전안터미널 – 천안시 서북구 오성로 71 아름다운빌딩 5층)
សម្រាប់ព័ត៌មាន និងទំនាក់ទំនង៖ 010 8058 0015, 010 9949 6153, 010 2187 7654