ចៀសបានក៏ចៀសទៅ! ១០ចំណុចនេះហើយ ដែលអ្នកមិនគួរធ្វើលើប្រព័ន្ធហ្វេសប៊ុក (Facebook)

ឥឡូវនេះ នរណាម្នាក់ក៏មានប្រើហ្វេសប៊ុក (Facebook) ដែរ ដើម្បីងាយស្រួលទំនាក់ទំនង អាចតាមដានព្រឹត្តិការណ៍សង្គម និងហេតុផលមានប្រយោជន៍ផ្សេងៗទៀតជាច្រើន។ តែយ៉ាងណា អ្វីមួយក៏តែងតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វារៀងៗខ្លួនផងដែរ។ ថ្ងៃនេះ យើងសូមលើយយក ១០ចំណុច ដែលអ្នកប្រើប្រាស់នានាមិនគួរធ្វើនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក (Facebook) ចែករំលែកបន្តពីទំព័រ Meng Costa បំណងល្អពីខ្ញុំ។

ចំណុចដែលមិនគួរធ្វើទាំង ១០ចំណុចលើហ្វេសប៊ុក (Facebook) មានដូចជា៖

1- ការត្អូញត្អែពីការងារ ឬមុខរបររបស់ខ្លួន៖ ធ្វើបែបនេះអាចធ្វើឲ្យអ្នកបាត់បង់ក្រេឌីត នៅពេលមិត្តរួមការងារ ឬប្រធានរបស់អ្នកបានឃើញ។

2- បង្ហោះរូបដែលមានភាពទាក់ទាញ ឬសិចសុី៖ ធ្វើបែបនេះអាចឲ្យអ្នកមានគ្រោះថ្នាក់ និងអាចជាមុខសញ្ញាសម្រាប់ព្រាននារី។ ម៉្យាងទៀតវាធ្វើឲ្យសង្គម Facebook ខ្មែរយើងថយតម្លៃ។

3- ប្រើពាក្យសម្តីមិនសមរម្យ ឬComment បង្ហាញពីអារម្មណ៍ត្រង់ៗពេក៖ ធ្វើបែបនេះអាចធ្វើឲ្យខ្លួនឯងថយតម្លៃចំពោះការយល់ឃើញរបស់មិត្ត និងធ្វើឲ្យសង្គមខ្មែរកាន់តែលែងមានសុជីវធម៌ខ្លាំងទៅៗ។

4- បង្ហោះរូបថត ឬវីដេអូដែលមានភាពស៊ីវីល័យខ្លាំងពេក ដូចជាការផឹកស្រា ការចូលក្លឹប ខេធីវីផ្សេងៗ៖ ធ្វើបែបនេះក៏អាចឲ្យសង្គមយើងចុះអន់ថយ និងធ្វើឲ្យអ្នកដទៃទៀតធ្វើតាម(គំរូអាក្រក់) និងកាត់ស្មានថាយើងជាមនុស្សចូលចិត្តដើរលេងសប្បាយហ៊ឺហា។

5- បង្ហោះរូបភាព ឬវីដេអូសាហាវៗ ការសម្លាប់ខ្លួនឬសម្លាប់មនុស្ស ការធ្វើទារុណកម្មលើមនុស្សនិងកុមារផ្សេង៖ ធ្វើបែបនេះមិនត្រឹមតែធ្វើឲ្យមនុស្សមានការភ័យខ្លាចនោះទេ ថែមទាំងនាំទៅរកភាពមិនប្រក្រតីនៃសង្គម និងជាគំរូអាក្រក់ដល់មនុស្សទូទៅ។

6- ផ្ញើរូបខ្លួនឯងគ្មានសម្លៀកបំពាក់ ឬបែបសិចសុី ទៅឲ្យនរណាមួយដែលស្គាល់ឬមិនស្គាល់៖ វាអាចធ្វើឲ្យអ្នកជាជនរងគ្រោះដោយសារការជម្រិតយកថវិកា ឬខ្លួនប្រាណ។ ត្រូវយល់ថា ពេលខ្លះមិត្តរបស់អ្នកនោះត្រូវបានគេលួច (Hack) Account ឬម្នាក់នោះមិនបាន Logout ពេលប្រើកុំព្យូទ័រសាធារណៈ។

7- បង្ហាញរូបដែលអ្នកថតជាមួយសង្សារបស់អ្នក៖ ធ្វើបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមគ្រួសារអ្នក និងសង្សារបស់អ្នក។ អ្នកមិនអាចប្រាកដថា គេនឹងក្លាយទៅជាគូគាប់របស់អ្នក100% នោះទេនៅអនាគត។

8- ក្រៅពីនេះ អ្នកមិនគួរ Like Share ឬComment ចំពោះការបង្ហោះទាំងឡាយណាដែលមិនសមរម្យ ព្រោះថានៅពេលអ្នកចុច Like ឬ Comment មិត្តរបស់អ្នកអាចមើលឃើញរឿងនោះផងដែរបើសិនជារឿងនោះត្រូវបានគេបង្ហោះ ជាសាធារណៈ។

9- អ្នកមិនគួរចុចចូលមើលគេហទំព័រទាំងឡាយណា ដែលមើលទៅមិនគួរឲ្យទុកចិត្ត ប្លែកខ្លាំង និងខុសធម្មតា។ បើសិនជាចូលទៅហើយមានការសង្ស័យត្រូវបិទចោលភ្លាមជាបន្ទាន់ ព្រោះថាគេអាច លួចឲ្យអ្នក Like (Highjack Like) អ្វីគ្រប់បែបយ៉ាងដែលគេចង់។ ទីបំផុតអ្នកជាជនរងគ្រោះ!

10- មិនត្រូវចូលរួមកម្មវិធីចែក iPhone, iPad, PC…Free ដែលឲ្យអ្នកចុចចូលក្នុងគេហទំព័ររបស់គេ ហើយបំពេញឈ្មោះ ព្រមទាំងលេខកូដសម្ងាត់ (Password) នៃAccount Facebook របស់អ្នក។ ធ្វើបែបនេះ អាចឲ្យគេលួចយក Accរបស់អ្នកបាន។

ប្រភពដើមដកស្រង់ពី៖ Mr. Samuth

Leave a Reply

Your email address will not be published. Required fields are marked *