ចែករំលែកបន្ដ! ពលករខ្មែរយើងនៅកូរេ៉គួរដឹង និងមានជាប់ខ្លួនតារាងព័ត៌មានរបស់មជ្ឈមណ្ឌលគាំពារពលករបរទេសគ្រប់តំបន់នៅប្រទេសកូរ៉េ

កូរ៉េខាងត្បូង៖ តារាងព័ត៌មានរបស់មជ្ឈមណ្ឌលគាំពារពលករបរទេសគ្រប់តំបន់ ក្នុងការទាក់ទងសម្រាប់បងប្អូនពលករដែលមានបញ្ហាការងារ ឬវិវាទពាក់ព័ន្ធសូមបងប្អូនទំនាក់ទំនងមជ្ឈមណ្ឌលផ្តល់ប្រឹក្សាយោបល់ដល់ពលករបរទេស និងមជ្ឈមណ្ឌលគាំពារពលករបរទេសដែលនៅក្នុង ឬក្បែរតំបន់ ដូចមានអាសយដ្ឋានទំនាក់ទំនង និងលេខទូរស័ព្ទ។

សម្រាប់ព័ត៌មានទាំងនេះ គឺពិតជាសំខាន់ ហើយបងប្អូនពលករ-ពលការិនីខ្មែរយើងនៅកូរ៉េខាងត្បូងទាំងអស់គ្នា គួរដឹង និងមានទុកនៅជាប់ខ្លួន គង់ថ្ងៃណាមួយនឹងអាចមានប្រយោជន៍មិនថាសម្រាប់ខ្លួនឯង ឬអាចសម្រាប់ចែកចាយឱ្យមិត្តភក្កិខ្មែរៗយើងដូចគ្នានៅកូរ៉េផងដែរ។

សូមបញ្ជាក់ផងដែរថា ព័ត៌មាននេះត្រូវបានចងក្រងកាលពីអំឡុងខែមេសា ឆ្នាំ២០២០កន្លងទៅ ហេតុដូចនេះយើងខ្ញុំសូមធ្វើការអធ្យាស្រ័យទុកមុន ករណីដែលព័ត៌មានមួយចំនួនអាចមានការផ្លាស់ប្តូរក្នុងអំឡុងពេលបច្ចុប្បន្ននេះ។

Leave a Reply

Your email address will not be published. Required fields are marked *