ចែករំលែក! អ្នកប្រើ Android ប្រយ័ត្នជនខិលខូចអាចលួចចូលប្រើ Facebook Messenger បានតាមវិធីមួយនេះ

សូមមានការប្រុងប្រយ័ត្នជាមួយនឹងភាពចន្លោះប្រហោងរបស់មុខងារ Facebook Messenger Rooms

កាលពីពេលថ្មីៗនេះអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបានរកឃើញពី ភាពចន្លោះប្រហោងរបស់មុខងារ Messenger Rooms ដែលអាចឱ្យជនខិលខូចចូលទៅមើលរូបភាពនៅក្នុងទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android បើទោះបីជាវាមានប្រើប្រព័ន្ធសុវត្ថិភាពការពារដូចជាលេខសម្ងាត់ ឬប្រព័ន្ធជីវមាត្រក៏ដោយ ប្រសិនបើពួកគេកំពុងតែកាន់កាប់ទូរសព្ទនេះ។

ដើម្បីអាចចូលទៅក្នុងទូរសព្ទរបស់ជនរងគ្រោះបាន ជាដំបូងជនខិលខូចត្រូវធ្វើការជូនដំណឹងឱ្យចូលរួមកម្មវិធី Messenger Rooms។ ប៉ុន្តែនៅពេលដែលពួកគេទទួលបានការតេចូលហើយនោះ ពួកគេអាចចុចនៅលើប៊ូតុងផ្ញើសារ ដែលអាចឱ្យពួកគេចូលទៅមើលរូបភាពនិងវីដេអូទាំងអស់ដែលមាននៅក្នុងទូរសព្ទ។

បើទោះបីជាការជ្រៀតចូលនេះអាចពិបាកនឹងកើតឡើងដោយសារតែវាតម្រូវឱ្យជនខិលខូចកាន់កាប់ទូរសព្ទរបស់លោកអ្នកក្ដី ប៉ុន្តែប្រសិនបើជនខិលខូចគឺជាអ្នកធ្វើការ ឬជាអ្នករស់នៅជាមួយលោកអ្នកផងនោះ ពួកគេអាចប្រើវិធីនេះដើម្បីចូលទៅមើលរូបភាពឬវីដេអូដែលមាននៅក្នុងទូរសព្ទរបស់លោកអ្នកបាន។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី Messenger ឱ្យបានឆាប់រហ័ស៕

ខ្លឹមសារទាំងស្រុងពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

Leave a Reply

Your email address will not be published. Required fields are marked *