ដើមល្ហុង និងដើមចេក ដាំលម្អស្អាតប្លែកនៅមុខសាលាក្រុងដេគូ ទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីអ្នកឆ្លងកាត់

ដេគូ​៖ ដំនាំត្រូពិច មានដូចជា ដើមល្ហុង ដើមចេក ត្រូវបានគេដាក់ដាំរំលេចឡេីងនៅមុខសាលាក្រុងដេគូ កាលពីថ្ងៃទី១៧ មិថុនា មុននេះ។ ការដាក់ដាំលម្អប្រភេទដើមចេក និងល្ហុងនេះ នាំ​ឱ្យប្រជាជនកូរ៉េដែលបានឆ្លងកាត់ ក្រឡេកមេីលមិនដាក់ភ្នែក នូវដំណាំដែលសំបូរនៅតំបន់ត្រូពិចទាំងនេះ។

ការដាក់ដាំដំណាំប្រភេទនេះ ក្រៅពីការដាក់ដាំលម្អ ក៏អាចជាវិធីមួយនាំឱ្យប្រជាជនកូរ៉េស្គាល់កាន់តែច្បាស់អំពីប្រភេទដំណាំ និងរុក្ខជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ពិតណាស់ ពេលដែលគេឃើញប្រភេទដើមដំណាំទាំងនេះ គេក៏អាចនឹកឃើញភ្លាមៗពីកម្ពុជា និងប្រទេសជិតខាងយើងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *