ក្នុងឆ្នាំ២០២០ កូរ៉េខាងត្បូងមានករណី .គ្រឿង .ញៀនច្រើនបំផុត ហើយក្នុងចំណោមអ្នក .ល្មើសជាជនបរទេស គឺជនជាតិថៃច្រើនដាច់គេ

កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ២០២០កន្លងទៅនេះ តួលេខករណី .គ្រឿង .ញៀននៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នេះបើតាមរបាយការណ៍បង្ហាញនៅថ្ងៃព្រហស្បត្តិ៍នេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមសៀវភៅកត់ត្រាតួលេខប្រចាំឆ្នាំនៃស្ថាប័នតុលាការ ក្នុងឆ្នាំ២០២០ ដែលបោះពុម្ភផ្សាយដោយការិយាល័យព្រះរាជអជ្ញាកំពូលកូរ៉េខាងត្បូង បានឱ្យដឹងថាក្នុងឆ្នាំ២០២០នេះ មានចំនួនល្មើសករណីពាក់ព័ន្ធ .គ្រឿង .ញៀនមានដល់ទៅ ១៨,០៥០ នាក់ដែលត្រូវបានឃាត់ខ្លួន ដែលតួលេខនេះបង្ហាញកំណើនដល់ទៅ ១២.៥% ពីឆ្នាំ២០១៩កន្លងមក ហើយក៏ជាតួលេខខ្ពស់ជាងគេបង្អស់ចាប់តាំងពីពេលដែលគេចាប់ផ្តើមធ្វើការកត់ត្រាតាំងពីឆ្នាំ១៩៩០មកផងដែរ។

ក្នុងចំណោមនោះមាន ៤៧៩៣ នាក់ជាអ្នកផលិត និងចរាចរណ៍ .គ្រឿង .ញៀន ដែលមានអត្រាគិតជាភាគរយដល់ទៅ ១៣.៤% កើនឡើងប្រៀបទៅនឹងឆ្នាំ២០១៩កន្លងមក។

បើតាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរអំពីមូលហេតុនៃការកើនឡើងនេះ ដែលអាចដោយសារតែការកើនឡើងនៃចរាចរណ៍ខុសច្បាប់នៅតាមប្រព័ន្ធអនឡាញ ដូចជាប្រព័ន្ធ Dark Web ដែលអជ្ញាធរមិនអាចគ្រប់គ្រងបាននិងប្រព័ន្ធបណ្តាញសង្គ​មដទៃទៀតផងដែរ ដែលសម្រួលទំនាក់ទំនងជួញដូររវាងអ្នកទិញ និងអ្នកលក់បានកាន់តែងាយស្រួល។

ដោយសារតែប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ត្រូវបានក្រុមពួកខិលខូចយកមកប្រើប្រាស់ក្នុងការជួញដូរនេះហើយ គេសង្កេតឃើញថាចំនួនអ្នកល្មើសដែលមានអាយុក្រោម១៩ឆ្នាំបានកើនឡើងខ្លាំងមានដល់ទៅ ៣១៣ករណី ដែលជាតួលេខកំណើនរហូតដល់ទៅ ៣១% ធៀបទៅនឹងឆ្នាំ២០១៩មក។ របាយការណ៍បានរៀបរាប់ថា ភាគច្រើនយុវជនវ័យក្មេងដែលពាក់ព័ន្ធករណីទាំងនេះ គឺដោយសារពួកគេចង់សាក ចង់ដឹងពីការប្រើប្រាស់ពីថ្នាំទាំងនោះ ដោយសារបានឃើញ និងលឺតៗគ្នាពីតាមប្រព័ន្ធអ៊ីនធើណែតជាដើម។

ចំណែក​ឯករណីអ្នក .ល្មើសដែលជាជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងក៏បានបន្តកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដែលស្របទៅនឹងការបន្តកើនឡើងជាលំដាប់នៃជនបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះដែរ គឺមានដល់ ១៩៥៨ នាក់ កើនឡើងប្រមាណដល់ ២៨.១% ពីឆ្នាំ២០១៩ ដែលក្នុងនោះមានជនជាតិថៃជាប់ពាក់ព័ន្ធដល់ទៅ ៤៥.២% ជនជាតិចិនដល់ទៅ ២០.៧% និងជនជាតិវៀតណាម ៧.៤% ផងដែរ។

ជាមួយនឹងការកើនឡើងករណី .ល្មើស.គ្រឿង .ញៀននេះ អជ្ញាធរបានបន្តពង្រឹងវិធានការត្រួតពិនិត្យនៅតាមច្រកព្រំដែន និងសហការជាមួយអជ្ញាធរបរទេសដែលពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការលួចនាំចូល .គ្រឿង .ញៀនពីក្រៅចូលមកក្នុងប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *