ប្រធានាធិបតីកូរ៉េ ទទួលការស្នើលាលែងពីរដ្ឋមន្ត្រីរួបរួមជាតិ ហើយអាចនឹងសើរើតំណែងសំខាន់ៗមួយចំនួនក្នុងផ្នែកសន្តិសុខផងដែរ

សេអ៊ូល៖ យោងតាមសារព័ត៌មាន Yonhap News ប្រធានាធិបតី មូន បានយល់ព្រមនូវសំណើរសុំលាលែងរបស់រដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េ លោក Kim Yeon-chul ហើយ ក្រោយពីស្ថានការណ៍ទំនាក់ទំនងកូរ៉េទាំងពីរកាន់តែធ្លាក់ដុនដាប។

យ៉ាងណាមិញ មិនទាន់មានបេក្ខភាពថ្មីសម្រាប់តំណែងរដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េនេះ។ គេរំពឹងថា បច្ចុប្បន្នអនុរដ្ឋមន្ត្រី លោក Suh Ho នឹងកាន់តំណែងជារដ្ឋមន្ត្រីស្តីទី។

បេក្ខជនរដ្ឋមន្ត្រីថ្មី ដែលគេរំពឹងទុក មានដូចជា លោក Lee In-young ដែលជាសមាជិករដ្ឋសភា លោក Im Jong-seok ដែលជាអតីតប្រធានវិមានប្រធានាធិបតីកូរ៉េ។

ក្នុងនោះដែរ ក៏មានពាក្យចចាមអារ៉ាមថា ប្រធានាធិបតីអាចនឹងធ្វើសើរើតំណែងក្តៅៗទាក់ទងនឹងសន្តិសុខ និងការទូតក្នុងជួររដ្ឋាភិបាលខ្លួន ស្របពេលកូរ៉េខាងត្បូងហាក់ដូចជាផុងកាន់តែជ្រៅចូលក្នុងវិបត្តិទំនាក់ទំនងជាមួយកូរ៉េខាងជើង។

Leave a Reply

Your email address will not be published. Required fields are marked *