ឯកអគ្គរាជទូតកម្ពុជា​ ចូលរួមសន្និសីទប្រចាំឆ្នាំរបស់ HRDK ពិភាក្សាអំពីបញ្ហាចោទនានាពាក់ព័ន្ធនឹងពលករកម្ពុជា ក្នុងស្ថានភាពកូវីដ-១៩

សេអ៊ូល៖ នៅថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២០ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ អមដោយក្រុមទីប្រឹក្សាការងារអមស្ថានទូត បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២០ – The 2020 Annual Conference of HRDK។

សន្និសីទផ្តោតជាសំខាន់ទៅលើការកែសម្រួលនីតិវិធីពាក់ព័ន្ធនៅក្នុងស្ថានភាពកូវីដ-១៩៖
– និតីវិធីនៃការដាក់ពាក្យធ្វើចត្តាឡីស័កខ្លួនឯងសម្រាប់ពលករដែលបានទៅលេងស្រុកកំណើតរយៈពេលខ្លី
– ការផ្តល់ប្រាក់កម្ចីសម្រាប់បង់ទីកន្លែងធ្វើចត្តាឡីស័កដោយខ្លួនឯង (មិនមានអត្រាការប្រាក់)
– ការពន្យារយៈពេលធ្វើការ

ខ្លឹមសារនៃឯកសារ និងនីតិវិធីដែលបានពិភាក្សាខាងលើ នឹងត្រូវបានចែករំលែក និងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខ ដោយក្រុមការងារស្ថានទូតបានសហការជាមួយ HRD-KOREA ជួយបកប្រែសម្រាប់ផ្សព្វផ្សាយដល់ពលករ-ពលការិនីខ្មែរ។

ទន្ទឹមនឹងនេះ ក៏មានការចុះ MOU រវាង HRDK, Gyeonam province and Korea Aerospace Industries., LTD (KAI) ស្តីពីការជួយគាំពារដល់ពលករបរទេស (E-9)។ KAI នឹងឧបត្ថម្ភថវិកាដល់ HRD-KOREA ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពដល់ពលករបរទេស E-9។

ក្នុងឱកាសដ៏សំខាន់នោះ ឯកអគ្គរាជទូតកម្ពុជា បានលើកឡើងពីបញ្ហាពលករខ្មែរជួបប្រទះ មានជាអាទិ៍៖
– ការស៉ីញ៉េចេញដោយនិយោជក ឬ leave without pay
– ការប្រឈមនឹងការបាត់បង់ការងារ និងចំណាយច្រើនក្នុងការរង់ចាំការងារថ្មី និងប្រឈមចំណាយច្រើន
– ពុំមានកន្លែងស្នាក់នៅក្នុងអំឡុងរង់ចាំការងារថ្មី ទោះបីស្ថានទូត និងក្រសួងការងារខ្មែរ បានសហការបង្កើតចំនួន ៦ ក៏ដោយ
– ទោះបីបន្ថែមចំនួន ៥០ ថ្ងៃក៏ដោយ ក៏នៅតែខ្វះសារការងារ (employment message)
– ធានារ៉ាប់រងសុខភាព ក្នុងអំឡុងរង់ចាំការងារថ្មី
– ខ្វះកន្លែងធ្វើចត្តាឡីស័ក self-quarantine
– បារម្ភបាត់បង់ការងារព្រោះថៅកែបានអោយពលករទៅលេងស្រុកកំណើតរយៈពេលខ្លី (ថៅកែខ្លះបានស៉ីញ៉េពលករដោយមិនបានប្រាប់ជាមុន)
– ការវិលត្រឡប់ទៅប្រទេសកំណើតក្រោយថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០។

 

Leave a Reply

Your email address will not be published. Required fields are marked *