ដើម្បីងាយស្រួលក្នុងការរៀបចំដាក់ពាក្យប្តូរវីសាទៅ E-7-4 CamkoTech បានបកប្រែចំនុចសំខាន់ៗ សំរាប់បងប្អូនដែលកាន់វីសាប្រភេទ E-9, E-10, H-2 អាចធ្វើការសរុបពិន្ទុដោយខ្លួនផ្ទាល់ មានខ្លឹមសារដូចខាងក្រោម៖
សេចក្តីជូនដំណឹងស្តីពីវគ្គទី3 ឆ្នាំ2020 នៃគំរោងការជ្រើសរើស ប្រភេទវីសាសន្សំពិន្ទុពលករជំនាញ E-7-4
សូមបងប្អូនដែលមានពិន្ទុគ្រប់លក្ខខណ្ឌ ត្រៀមដាក់ពាក្យអោយបានទាន់ពេល
ថ្ងៃដាក់ពាក្យ៖ ០១ កក្កដា ២០២០ – ០៣ កក្កដា ២០២០ (2020. 07.01 ~ 2020.07.03 – បីថ្ងៃ)
កំណត់ចំនួនជ្រើសរើស៖ 125នាក់
ចំណាំ៖ សំរាប់បេក្ខជនដែលមានពិន្ទុដូចគ្នា ក្រសួងនឹងជ្រើសរើសបេក្ខជនដែលមានចំណាត់ថ្នាក់លេខរៀងពី1 ទៅ4 ដូចខាងក្រោម
1) បេក្ខជនដែលមិនប្រព្រឹត្តខុសច្បាប់
2)បេក្ខជនឆ្នើមខាងភាសាកូរ៉េ (TOPIK, KIIP)
3)បេក្ខជនដែលជិតផុតកំណត់វិសា
4)បេក្ខជនដែលមានអាយុតិច
ប្រកាសលទ្ធផល៖ ថ្ងៃទី ១៣ កក្កដា ២០២០ វេលាម៉ោង ១០ ព្រឹក
결과발표 : 2020. 07.13 10시
ប្រភពដើម៖ hikorea
សូមបងប្អូនជួយស៊ែរសំរាប់អោយបងប្អូនដ៏ទៃដែលកាន់វីសាទាំងនេះបានដឹងផង ខ្ញុំសង្ឃឹមការជ្រើសរើសរបស់ក្រសួងយុត្តិធម៌លើកនេះ ឬលើកក្រោយ មានបងប្អូនខ្មែរយើងជាប់ច្រើន។ លើកនេះមិនគ្រប់ពិន្ទុ សូមព្យាយាមលើកក្រោយទៀត ឱកាសមានសំរាប់បងប្អូនជានិច្ច។
ប្រភពបកប្រែ និងសម្រួលពី CamkoTech