បច្ចេកវិទ្យា

ចំណេះដឹង

ផ្សេងៗ

យ៉ាងហោចណាស់ ៩នាក់ ក្នុងចំណោមជនបរទេស១០នាក់ ដែលធ្វើការនៅកូរ៉េខាងត្បូង ពេញចិត្ត និងចង់ពន្យាររយៈពេលស្នាក់នៅប្រទេសនេះឱ្យកាន់តែយូរថែមទៀត ដោយសារតែ..

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ក្នុងចំណោមជនបរទេស១០នាក់នៅក្នុងប្រទេសកូរ៉េ ដែលជាអ្នកស្នាក់នៅ និងធ្វើការងារបណ្តោះអាសន្ន មានដល់ទៅ៩នាក់ហើយ ចង់បន្តការស្នាក់នៅរបស់ពួកគេបន្តទៀត នេះបើតាមទិន្នន័យដែលរដ្ឋាភិបាលកូរ៉េបានចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះ។ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times ទិន្នន័យពីស្ថាប័នស្ថិតិកូរ៉េបានបង្ហាញថា ៨៨.២% នៃជនបរទេសដែលមិនមានទិដ្ឋាការស្នាក់នៅអចិន្ត្រៃយ៍នៅប្រទេសកូរ៉េ (F-5) បាននិយាយថាពួកគេចង់បន្តស្នាក់នៅក្នុងប្រទេសកូរ៉េបន្តទៀត នេះបើតាមសម្រង់ទិន្នន័យគិតត្រឹមខែឧសភានេះ ដែលមានការកើនឡើង ១.៧% ធៀបនឹងឆ្នាំមុន។ ទិន្នន័យដដែលនេះបង្ហាញថា អ្នកទាំងនោះចង់បន្តស្នាក់នៅក្នុងប្រទេសកូរ៉េ ដោយធ្វើការពន្យារសុពលភាពនៃទិដ្ឋាការបច្ចុប្បន្នរបស់ពួកគេ មានដល់ទៅ ៥៣.៦% និងមានប្រមាណ ១៤.៦% ចង់ធ្វើការស្នើសុំទទួលបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ និងមាន ១១.១% ទៀតចង់ទទួលបានសញ្ជាតិកូរ៉េតែម្តង។…

២ឆ្នាំជាង នៃស្ថានការណ៍កូវីដ! វិស័យការងារនៅកូរ៉េខាងត្បូង ដែលប្រាក់ខែកើនខ្លាំងជាងគេគឺវិស័យពាក់ព័ន្ធអ៊ីនធើណែត ចំណែកវិស័យដែលប្រាក់ខែដាំក្បាលចុះខ្លាំងជាងគេគឺវិស័យ ២ នេះ …

ខំធ្វើការរាល់ថ្ងៃព្រឹកចេញ ល្ងាចចូលនេះ! រាល់ថ្ងៃពេញចិត្តនឹងប្រាក់ខែខ្លួនឯងហើយឬនៅ?

ធ្លាប់អត់ នៅសុខៗមិត្តភក្តិមកបបួលនិយាយរឿងរកស៊ី ចាប់ផ្តើមរកស៊ីជាមួយគ្នា? បើសម្រេចថាចង់រកស៊ីបានជាមួយគ្នា ត្រូវគិត ៦ ចំណុចនេះឱ្យច្បាស់ជាមុនសិន

មានលុយ យកទៅសន្សំទុកចោលរាប់ឆ្នាំ ដូចទៅនឹងដុតលុយចោល? គិតគូរទាំងអស់គ្នា! កត្តាធំ ១ នេះហើយ នាំឱ្យការសន្សំលុយ ធ្វើឱ្យយើងខាតលុយទៅវិញ